ទូតសិង្ហបុរីប្រចាំកម្ពុជា ជាមួយលោក ហ៊ុន ម៉ានី ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធទៅវិញទៅមក ដោយបើកទូលាយ លើកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ

ចែករំលែក៖

ភ្នំពេញ ៖ ពិតជាមានសេចក្តីរីករាយ ដែលបានជួបជាមួយ លោក ផាង ឈីវី ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា និងសហការី ជាថ្មីម្តងទៀត បន្ទាប់ពីព្រឹត្តិការណ៍នគរសង្ក្រាន្ត ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ជំនួបនេះ ជាឱកាសផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធទៅវិញទៅមក ដោយបើកទូលាយ លើកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ នេះជាការលើកឡើងពី លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។

 

លោកឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា នឹងមានឱកាសជាបន្តបន្ទាប់ ដើម្បីបន្តពិគ្រោះយោបល់ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការ និងពង្រឹងចំណងមិត្តភាពប្រទេសយើងទាំងពីរកាន់តែជិតស្និទ្ធ ស្របតាមស្មារតី និងទិសដៅដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានដាក់ចេញ ជាពិសេសក្នុងជំនួបនាពេលថ្មីៗ រវាង សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និង លោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ ហ្វីលីពីន នាថ្ងៃទី៧-៨ ខែឧសភា ឆ្នាំ២០២៦។

 

A great pleasure to reconnect with H.E. Pang Chee Wee, Ambassador of Singapore to Cambodia, and colleagues following the Nokor Sankranta celebrations of the Khmer Traditional New Year. We had the opportunity to engage in a frank and candid exchange of views, as well as the mutual sharing of experiences on cooperation between our two nations.

 

I look forward to future opportunities for continued dialogue to broaden our cooperation and further deepen the close bond of friendship between our two countries, in alignment with the shared vision and direction set by the leaders of both nations, notably during the recent meeting between Samdech Moha Borvor Thipadei and Prime Minister Lawrence Wong on the sidelines of the 48th ASEAN Summit in Cebu, Philippines, on 7–8 May 2026. ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print