Suarez បើកចិត្តចូលរួមជាមួយជម្រើសជាតិអ៊ុយរូហ្គាយដើម្បីលេង World Cup

ចែករំលែក៖

ខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Luis Suarez បានបើកចិត្តសម្រាប់ការវិលត្រលប់ជាអន្តរជាតិវិញដោយនិយាយថាគាត់នឹងលែងចូលនិវត្តន៍ប្រសិនបើគាត់ត្រូវការសម្រាប់ការប្រកួត World Cup ឆ្នាំនេះ ដែលអាចនឹងត្រលប់មកក្រុមជម្រើសជាតិវិញបន្ទាប់ពីអវត្តមានអស់រយៈពេល 19 ខែ។

 

កីឡាករវ័យ 39 ឆ្នាំរូបនេះបានចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិក្នុងខែកញ្ញា ឆ្នាំ 2024 ក្នុងនាមជាអ្នកស៊ុតបញ្ចូលទីនាំមុខគេក្នុងប្រវត្តិសាស្រ្តរបស់អ៊ុយរូហ្គាយជាមួយនឹង 69 គ្រាប់ក្នុងការបង្ហាញខ្លួន 143 លើក។

 

ការលាឈប់លេងរបស់ Suarez ត្រូវបានសម្គាល់ដោយភាពចម្រូងចម្រាស បន្ទាប់ពីគាត់បានរិះគន់របៀបគ្រប់គ្រងរបស់គ្រូបង្វឹក Marcelo Bielsa ដោយនិយាយថាវាបានបែងចែកបក្សពួកក្នុងបន្ទប់ស្លៀកពាក់ ទោះបីជាអតីតខ្សែប្រយុទ្ធ Barcelona បាននិយាយថាគាត់បានសុំទោសចំពោះការលើកឡើងទាំងនោះក៏ដោយ។

 

Suarez បានប្រាប់អ្នកយកព័ត៌មានដែលបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន EFE ថា៖ «ខ្ញុំនឹងមិននិយាយថាទេចំពោះក្រុមជម្រើសជាតិប្រសិនបើពួកគេត្រូវការខ្ញុំ ជាពិសេសការប្រកួតបាល់ទាត់ពិភពលោកនឹងមកដល់»។

 

គាត់បានបន្ថែមថា “នៅពេលនោះ ខ្ញុំបានដើរចេញដើម្បីរកផ្លូវសម្រាប់ក្មេងជំនាន់ក្រោយ។ ខ្ញុំបាននិយាយអ្វីមួយដែលខ្ញុំមិនគួរនិយាយ។ ខ្ញុំបានសុំទោសរួចហើយចំពោះអ្នកដែលខ្ញុំត្រូវការសុំទោស”។

...

 

ឥឡូវនេះនៅ Major Soccer League (MLS) ក្លឹប Inter Miami កីឡាករ Suarez បាននិយាយថាគាត់នៅតែមានអារម្មណ៍ជំរុញឱ្យមានការប្រកួតប្រជែងទោះបីជាគាត់មានអាយុច្រើនក៏ដោយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print