ខ្សែប្រយុទ្ធ Khadija Shaw របស់ក្រុម Manchester City បានឈ្នះពានកីឡាករបាល់ទាត់ស្ត្រីឆ្នើមប្រចាំឆ្នាំ

ចែករំលែក៖

កីឡាការិនីស្បែកខ្មៅ Khadija Shaw ខ្សែប្រយុទ្ធរបស់ក្រុម Manchester City បានឈ្នះពានកីឡាករបាល់ទាត់ស្ត្រីឆ្នើមប្រចាំឆ្នាំរបស់សមាគមអ្នកនិពន្ធបាល់ទាត់(FWA)។

 

Shaw នឹងត្រូវទទួលបានស្បែកជើងមាស Women’s Super League (WSL) ជាលើកទីបីជាប់ៗគ្នា បន្ទាប់ពីស៊ុតបញ្ចូលទីបាន 19 គ្រាប់ក្នុងការបង្ហាញខ្លួន 21 ប្រកួត ខណៈនៅសល់មួយប្រកួតទៀតសម្រាប់ក្រុមជើងឯកថ្មី Man City។

 

កីឡាការិនីវ័យ 29 ឆ្នាំដែលបានចូលរួមជាមួយ Man City ក្នុងឆ្នាំ 2021 ក្លាយជាកីឡាការិនីដំបូងគេក្នុងប្រវត្តិសាស្ត្រ WSL ដែលស៊ុតបញ្ចូលទីបាន 20 គ្រាប់ ឬច្រើនជាងនេះក្នុងបីរដូវកាលផ្សេងគ្នា។

 

វាជាលើកទីពីរហើយដែលខ្សែប្រយុទ្ធសញ្ជាតិហ្សាម៉ាអ៊ីកបានឈ្នះពានរង្វាន់ FWA ដោយបានធ្វើជាលើកដំបូងសម្រាប់រដូវកាល 2023-24 ។

...

 

Shaw បានឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី ដោយខ្សែប្រយុទ្ធ Alessia Russo របស់ក្រុម Arsenal ដែលជាអ្នកឈ្នះកាលពីឆ្នាំមុន ស្ថិតនៅលំដាប់ទីពីរ ខណៈដែលខ្សែប្រយុទ្ធ Lauren James របស់ Chelsea បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ 3 ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print