សមត្ថកិច្ចនគរបាលស្រុកមោងឫស្សី ឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីលួចម៉ូតូ

ចែករំលែក៖

ខេត្តបាត់ដំបង៖ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមោងឬស្សីបានឱ្យដឹង នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ ២០២៦ នេះថា ជនសង្ស័យពាក់ព័ន្ធករណី នៃលួចម៉ូតូ ១ គ្រឿងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់។

គូបញ្ជាក់ថា នៅថ្ងៃទី៧ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២២និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកមោងឫស្សី បានទទួលបណ្ដឹងករណីលួច (ម៉ូតូ)មួយកើតឡើង ដែលប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូ០១ គ្រឿង ម៉ាក HONDA zomer x ពណ៌ស លាយទឹកក្រូច (បិទតែមពណ៌ផ្កាឈូក) ជារបស់ជនរងគ្រោះឈ្មោះ មឿន លីហុង ភេទស្រី អាយុ១៦ឆ្នាំ រស់នៅភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង បានមកស្នាក់នៅបណ្ដោះអាសន្នចំណុចបន្ទប់ជួល យីហោ គីម លៀង ស្ថិតក្នុងក្រុមទី១ ភូមិពោធិ៍២ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបញ្ឈរទុកនៅមុខបន្ទប់ជួល ដោយពុំចាក់សោរកម៉ូតូ។

ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោក ប៉ង់ ចាន់សុយុទ្ធារា ព្រះរាជអាជ្ញាស្តីទី នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគារ នៃអធិការដ្ឋាននគរបាលស្រុកមោងឫស្សី ដឹកនាំដោយលោកវរសេនីយ៍ឯក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានចុះស្រាវជ្រាវ រហូតដល់វេលាម៉ោង១២ និង២០នាទី នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចក្រុមទី២៤ ភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង សមត្ថកិច្ចបានឃាត់ ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ឡូញ ឡាញ់ ភេទប្រុស អាយុ ២៣ឆ្នាំ នាំយកមកសាកសួរនៅ អធិការដ្ឋាននគរបាល ស្រុកមោងឫស្សី។

ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូ ០១ គ្រឿង នៅត្រង់ចំណុចកើតហេតុខាងលើ ប្រាកដមែន ។ វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ១គ្រឿង ម៉ាក HONDA zomer x (របស់ជនរងគ្រោះ), ទូរស័ព្ទចំនួន០១គ្រឿង ម៉ាកiphone12 promax ពណ៌ទឹកបុិច, ផាវវ៉ើបែង ពណ៌ខ្មៅ ចំនួន០១, កូនសោរសំរាប់ចាក់ម៉ូតូចំនួន០១ និងមួកសុវត្តិភាពចំនួន០១ ។

...

ករណីនេះ ជនសង្ស័យខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកមោងឫស្សី សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print