សេចក្តីជូនដំណឹងរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង អំពីកិច្ចការស្រាវជ្រាវស្វែងរកការពិតនូវចំណុចដែលបានសង័្សយនាំផ្លែទុរេនចូល ពីប្រទេសថៃ

ចែករំលែក៖

ខេត្តបាត់ដំបង ៖ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សូមជម្រាបជូនសាធារណជនបានជ្រាបថា បន្ទាប់ពីបានធ្វើការស្រាវជ្រាវលើឈ្មោះ លឿន សាក់ឡែន ហៅឡែន ភេទស្រី អាយុ៣១ឆ្នាំរស់ នៅភូមិភ្នំចាំចាប ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង រឿងលួចនាំផ្លែទុរេនពីប្រទេសថៃ សមត្ថកិច្ចបាន បញ្ជូនទាំងសំណុំរឿង និងជនសង្ស័យខាងលើ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង កាលពីថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២៦ ហើយរហូតមកដល់ពេលនេះ ក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ជាស្នងការបាននិងកំពុងដឹកនាំធ្វើការស្រាវជ្រាវចំពោះមន្ត្រីនគរបាលដែលមានតួនាទីនិង ភារកិច្ចឈរជើងបំពេញការងារនៅចំណុចដែលបាននិងកំពុងសង្ស័យថា មានកើតករណីល្មើសខាងលើ។ ជាមួយនឹងកិច្ចការស្រាវជ្រាវនេះ ក្នុងនាមសមត្ថកិច្ចនគរបាលសូមបងប្អូនប្រជាពលរដ្ឋ មហាជនទូទៅ ដែលលោកមានតម្រុយ ឬមានភស្តុតាងទាក់ទងនឹងករណីខាងលើ មេត្តាផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាល តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីជាមូលដ្ឋានរួមចំណែកបន្ថែម ក្នុងកិច្ចការស្រាវជ្រាវ ឈានទៅ កំណត់បញ្ហាឱ្យបានច្បាស់លាស់និងត្រឹមត្រូវ ។

 

លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បាន បញ្ជាក់ថា កិច្ចការដែលកំពុងដំណើរការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នេះ ប្រសិនបើរកឃើញថា ករណី ខាងលើមានជាប់ពាក់ព័ន្ធដល់មន្ត្រីនគរបាលជាតិរូបណានោះ គឺមន្ត្រីនគរបាលជាតិរូបនោះត្រូវតែទទួលខុស ត្រូវទាំងស្រុង ចំពោះកំហុសឆ្គងដែលបានប្រព្រឹត្តិ និងត្រូវចាត់វិធានការស្របតាម វិន័យរបស់កងកម្លាំង នគរបាលជាតិ ឬស្របតាមច្បាប់ជាធរមាន៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print