កម្ពុជាជូនដំណឹងថៃជាផ្លូវការ អំពីការប្រើយន្តការផ្សះផ្សាក្រោម UNCLOS

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងជំនួបត្រីភាគីរវាងកម្ពុជា ថៃ និងហ្វីលីពីន នាល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ភាគីថៃបានទទួលស្គាល់ការជូនដំណឹងរបស់កម្ពុជា អំពីជំហរក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS)។

ភាគីទាំងពីរ បានឯកភាពគ្នាប្រើប្រាស់យន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នារវាងប្រទេសទាំងពីរ។

សូមបញ្ជាក់ថា កម្ពុជា បានបញ្ជូនកំណត់ទូតទៅភាគីថៃ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ ដើម្បីជូនដំណឹងជាផ្លូវការអំពីការប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំក្រោម UNCLOS។ ទោះជាយ៉ាងណា មកទល់ពេលនេះ កម្ពុជានៅមិនទាន់ទទួលបានការជូនដំណឹងជាផ្លូវការពីភាគីថៃ អំពីការលុបចោលអនុស្សរណៈយោគយល់ឆ្នាំ២០០១ នៅឡើយទេ ស្របតាមស្មារតីមាត្រា ៦៥ និង៦៧ នៃអនុសញ្ញាទីក្រុងវីយ៉ែនស្តីពីច្បាប់សន្ធិសញ្ញា៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print