ភ្នំពេញ ៖ ក្រោមការដឹកនាំស្រាវជ្រាវជំនាញ ដោយ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការរាជធានីភ្នំពេញ និងលោក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ ។
ដោយក្រុមការងារចម្រុះដឹកនាំដោយ លោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ លោក ឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ,លោក ឧត្តមសេនីយ៍ត្រី ស ថេន ស្នងការរង និងលោក ថេង សុថុល អភិបាលខណ្ឌ៧មករា កម្លាំងអាវុធហត្ថខណ្ឌ៧មករា និងដោយមានការសម្របសម្រួលពី លោកស្រី ភី ស៊ីថន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស (Online Scams) ដែលស្ថិតនៅ សណ្ឋាគារ ប៊ីផ្លិស អគារលេខ ៥៥ ផ្លូវលេខ ១១៣ ភូមិ២ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
សមត្ថកិច្ចចម្រុះបានត្រួតពិនិត្យជាក់ស្ដែង ឃើញថាទីតាំងនេះជាប្រភេទសណ្ឋាគារ ដែលមានកម្ពស់ ចំនួន៩ជាន់ ស្មើនឹង៤០បន្ទប់ ក្នុងនោះក្រុមការងារសមត្ថកិច្ច ចម្រុះបានរកឃើញជនបរទេសសរុប ចំនួន ៥៥នាក់ ស្រី៩នាក់ មាន១សញ្ជាតិ (ជនជាតិឥណ្ឌូនេស៊ី)
សមត្ថកិច្ចបញ្ជាក់ថា ៖ សម្ភារៈដកហូត
១. ទូរស័ព្ទដៃ ចំនួន ២៨០គ្រឿង
២. Latop ៨ គ្រឿង
៣. លិខិតឆ្លងដែនឥណ្ឌូនេស៊ី ចំនួន៣០ច្បាប់
៤. រថយន្តម៉ាក ALPHRAD ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ-២CC-៣១៩០
ចំពោះលទ្ធផលកោសលវិច័យរួមមាន ៖
– មានរូបភាពនារីស្រស់ស្អាត
-មានscriptដែលបង្រៀនពីការនិយាយលួងលោមបែបស្នេហា
ជនសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើស ឆបោក online Scame ក្រោមរូបភាពលួងលោមអូសទាញបែបស្នេហា(Romance scams) ដែលជនសងគ្រោះនៅប្រទេសឥណ្ឌូនេស៊ី ៕
ដោយ ៖ សិលា










