រថយន្តបេីកបុកនិងកិនម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូត្រូវបានរថយន្តបេីកបុកពីក្រោយរួចកិន​។

ហេតុការណ៍នេះបានកេីតឡេីងនាវេលាម៉ោង៣និង៥០នាទីល្ងាចថ្ងៃទី​ ៩​ ខែឧសភា​ ឆ្នាំ២០២៦​ ស្ថិតនៅផ្លូវ៣៧១​ សង្កាត់បឹងទំពន់ទី២​ ខណ្ឌមានជ័យ​ រាជធានីភំ្នពេញ​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញបុរស​ម្នាក់​បានជិះម៉ូតូស្តុបពី​ពាក់ផ្លាកលេខ​  

ភ្នំេពញ​ 1HD-3240  ធ្វេីដំណេីរតាមបណ្តោយផ្លូវលេខ៣៧១​ ក្នុងទិសដៅពីកេីតទៅលិចលុះមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមិនចាំម៉ាកមួយគ្រឿងបេីកមកពីក្រោយបុកនិងកិនបណ្តាលឲ្យភាគីខាងម៉ូតូស្លាប់ភ្លាមៗចំណែករថយន្តបង្កបានបេីកគេចខ្លួនបាត់។ 

...

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាស្ននរង់ចាំស្រាវជ្រាវតាមចាប់ភាគីបង្កមកដោះស្រាយតាមផ្លូវច្បាប់​ ចំណែកសពសមត្ថកិច្ចបានធ្វេីលិខិតប្រគល់សាច់ញាតិធ្វេីបុណ្យតាមប្រពៃណី៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print