សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងបានទទួលថវិកាបឋមចំនួន ៦៩ ១៧៦ ដុល្លារសហរដ្ឋអាមេរិក

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំធំសាលាខេត្តស្ទឹងត្រែង លោក ផៃ ប៊ុនឈឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តស្ទឹងត្រែង បានចូលរួមជាអធិបតីភាព ពិធីអបអរសាទរខួបលើកទី១៦៣ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៦ ស្ថិតក្រោមមូលបទ « បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ » ។

    កម្មវិធីបានប្រព្រឹត្តទៅយ៉ាងរលូន និងមានការចូលរួមពី ព្រះមេគណទាំងពីរគណៈនៃខេត្តស្ទឹងត្រែង ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំង ក្រុមហ៊ុនវិនិយោគ វិស័យឯកជន អាជីវករ ប្រជាពលរដ្ឋ និងសប្បុរជននានា បានចូលរួមឧបត្ថម្ភគាំទ្រ ដើម្បីសាខាកាកបាទក្រហមកម្ពុជាខេត្តរក្សាបាននូវលទ្ធភាពក្នុងការពង្រឹងពង្រីកអន្តរាគមន៍ ការឆ្លើយតប និងត្រៀមបង្ការ ជួយដល់ជនរងគ្រោះ និងជនងាយរងគ្រោះក្នុងខេត្ត។ ជាលទ្ធផលក្នុងកម្មវិធីនេះ សាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែងបានទទួលថវិកាបឋមចំនួន ៦៩ ១៧៦ ដុល្លារសហរដ្ឋអាមេរិក ៕ 

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print