ខេត្តស្វាយរៀង: កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធបង្ក្រាបករណីជូញដូរ និងដឹកជញ្ជួន ប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។
នគរបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងបានអោយដឹងនារសៀលថ្ងៃទី៩ខែឧសភាឆ្នាំ២០២៦នេះថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់ដ៏ខ្ពង់ខ្ពស់របស់ លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកចន្ទ្រា ដឹកនាំដោយលោក ជិនសុភឿន អធិការ ដាក់នៅគោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ បង្ការបង្ក្រាបបទល្មើស គ្រប់ប្រភេទ បានឃាត់រថយន្ត ០១គ្រឿង ដែលបានសុីឈ្នួលដឹកគ្រឿងញៀន ០១នាក់ជាជនជាតិខ្មែរ ឃាត់ខ្លួនយកយកមកសាកសួរ។
ក្រោយពីជនសង្ស័យ បានឆ្លើយសារភាព និងអនុវត្តន៍តាមវិធានការណ៍ជំនាញ ឈានទៅដល់ការឃាត់ខ្លួន បក្សពួកចាំទទួលគ្រឿងញៀនចំនួន ០២នាក់ ទៀតជាជនជាតិវវៀតណាមនិងដកហូតវត្ថុតាងរួមមានគ្រឿងញៀនចំនួន ១២៦២,២៨ក្រាម (១គីឡូ២៦២,២៨ក្រាម)
រថយន្ត ០១គ្រឿងទូរស័ព្ទ ០៣គ្រឿង និងប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ សុថាន










