ភ្នំពេញ ៖ បុរស ជនជាតិបរទេសម្នាក់បានលោតពីអគារខុនដូជាន់ទី១៦ យីហោ MECON HOTEL បណ្តាលអោយស្លាប់ភ្លាមៗ ។
បើតាមសមត្ថកិច្ច ដោយបញ្ជាក់ថា ៖ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះសុីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញកោសល្យវិច្ច័យខណ្ឌដូនពេញរួមជាមួយមន្ត្រីបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសាកសពនិងបន្តស្រាវជ្រាវស្វែងរកអត្តសញ្ញាណសពនិងមូលហេតុដែលឈានដល់លោតសម្លាប់ខ្លួន។
អធិការនគរបាលខណ្ឌដូនពេញ ដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុផ្ទាល់ ដើម្បីហ៊ុំព័ទ្ធកន្លែងកើតហេតុ ទុកឱ្យមន្ត្រីបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យធ្វើកោសលវិច្ច័យ ៕
...
ដោយ ៖ សិលា













