ខេត្តកំពង់ស្ពឺ ៖ ថ្ងៃអាទិត្យ ទី១០ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានថ្លែងថា ៖ ថ្ងៃនេះ បេសកកម្មក្រុមការងារ ៨៨ ឃុំ-សង្កាត់ក្នុងខេត្តកំពង់ស្ពឺ បានមកដល់ឃុំបសេដ្ឋ និងឃុំពោធិម្រាល ស្រុកបសេដ្ឋ ដែលជាគោលដៅទី២៥ និងទី២៦ ដើម្បីជួបសំណេះសំណាលជាមួយគណៈកម្មាធិការបក្សឃុំ និងសាខាបក្សភូមិ ក្នុងគោលបំណងស្តាប់ រៀនសូត្រ និងដកស្រង់បទពិសោធន៍ពីការអនុវត្តការងារនៅតាមភូមិ-ឃុំ ព្រមទាំងស្វែងយល់ និងដោះស្រាយបញ្ហាប្រឈម និងសំណូមពរនានានៅមូលដ្ឋាន។ ជាពិសេស នេះក៏ជាឱកាសជួបសួរសុខទុក្ខដោយផ្ទាល់ និងផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយលោកពូ អ្នកមីង បងប្រុស បងស្រី ដែលជាក្បាលម៉ាស៊ីនបក្សនៅមូលដ្ឋាន។
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សូមកោតសរសើរ និងថ្លែងអំណរគុណចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងការនៅរួមសុខរួមទុក្ខ និងនៅជាប់ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា៕
ដោយ ៖ សិលា














