ខេត្តកណ្តាល÷ មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយឱ្យដឹងនៅថ្ងៃទី១០ ខែឧសភានេះថា កាលថ្ងៃទី៨ខែឧសភា ឆ្នាំ២០២៦សមត្ថកិច្ច យុត្តិធម៌ បញ្ចូនខ្លួនជនសង្ស័យម្នាក់ទៅតុលាការករណីគាស់ផ្ទះ នៅត្រង់ចំណុចកើតហេតុភូមិព្រែកដូង២/ភូមិព្រែកតានប់ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
មន្ត្រីនគរបាលឲ្យដឹងថា ជនរងគ្រោះ៣នាក់,១/ឈ្មោះ សុឹក សំរេច ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិព្រែកដូង២ ឃុំកំពង់ស្វាយស្រុកកៀនស្វាយ,២/ឈ្មោះអុន ធីម ភេទប្រុស អាយុ៥៣ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិព្រែកតានប់ឃុំកំពង់ស្វាយស្រុកកៀនស្វាយ និង៣/ឈ្មោះធឿន វុទ្ធីភេទប្រុស អាយុ៤១ឆ្នាំមុខរបរកម្មកររោងចក្រមានទី លំនៅភូមិព្រែកដូង២ឃុំកំពង់ស្វាយស្រុកកៀនស្វាយ។
សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ០១នាក់ឈ្មោះប៉ែន វ៉ាន់ឌី ភេទប្រុស អាយុ៣៨ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិខ្សុំឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល។
សម្ភារៈបាត់បង់:១/លោហធាតុពណ៌លឿងប្រភេទចិញ្ចៀន១វង់ទម្ងន់០៥ជី,២/លោហធាតុពណ៌លឿងប្រភេទខ្សែក១ខ្សែមិនដឹងទម្ងន់,៣)ប្រាក់ខ្មែរ៤០០០០០ រៀល (លេខរៀងទី១ដល់ទី៣ជារបស់ជនរងគ្រោះឈ្មោះសុឹក សំរេច ភេទប្រុស),៤/លោហធាតុពណ៌លឿងប្រភេទខ្សែក១ខ្សែទម្ងន់០១ដំឡឹង,៥/លោហធាតុពណ៌ លឿងប្រភេទកងដៃ១ឈុត០៧កង ,៦/លោហធាតុពណ៌លឿងប្រភេទខ្សែក១ខ្សែមិនដឹងទម្ងន់និង៧/ប្រាក់ខ្មែរ៨០០០០០រៀល (លេខរៀងទី៤ដល់ទី៧ជារបស់ជនរងគ្រោះ)។
សម្ភារៈចាប់យក១/ម៉ូតូ១គ្រឿងម៉ាកZOOMER X ពណ៌ខ្មៅលាយទឺកក្រូចពាក់ផ្លាកលេខស្វាយរៀង 1N- 3212,២/ទូរស័ព្ទដៃ២គ្រឿង (ម៉ាកOPPO ពណ៌ទឹកសណ្តែក ១គ្រឿងនឹងម៉ាក itel ១គ្រឿង),៣/លោហ ធាតុ១ខ្សែពណ៌លឿងប្រភេទខ្សែរក មានបណ្តោងចែ ២គ្រាប់,៤/លោហធាតុ១វង្សពណ៌ស ប្រភេទចិញ្ជៀនមាសត្បូងពណ៌ស។៥.នាឡិកាដម៉ាកGICIKIពណ៌ខ្មៅ។
បើតាមលោកវរសេនីយ៍ត្រីទោ ប៉ា ច័ន្ទវិសាល អធិការ រងស្រុកផ្នែកយុត្តិធម៏បានឱ្យដឹងថា នៅថ្ងៃទី២១ ខែមេសាឆ្នាំ២០២៦វេលាម៉ោងប្រហែល៩:៣០នាទីជនរងគ្រោះឈ្មោះសុឹក សំរេច និងប្រពន្ធមិននៅផ្ទះ ទៅធ្វើការអស់ដោយចាក់សោទ្វារផ្ទះទុកចោល ពេលនោះជនសង្ស័យបានធ្វើសកម្មភាពវ៉ៃកញ្ចក់ទ្វារផ្ទះរបស់ជនរងគ្រោះជាបន្តបន្ទាប់។
ក្រោយពីកើតហេតុ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងសមត្ថកិច្ចហើយសមត្ថកិច្ចស្រាវជ្រាវកំណត់មុខសញ្ញាឈានទៅឃាត់ខ្លួនជនសង្ស័យយកមកសួនាំបន្ត។
នៅថ្ងៃទី០៨ខែឧសភាឆ្នាំ២០២៦កម្លាំងផ្នែកយុត្តិធម៌ស្រុកកៀនស្វាយបានបញ្ចូនខ្លួនជនសង្ស័យទៅតុលាការចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










