ខេត្តស្វាយរៀង: អធិការដ្ឋាននគរបាលក្រុងស្វាយរៀង បំភ្លឺថា មិនមែនករណី ក្មេងទំនើងដេញវាយកាប់ចាក់គ្នានៅចំណុចខាងលិចវត្តជម្ពូព្រឹក្សា នោះទេ គឺជា ករណីគ្រោះថ្នាក់ចរាចរណ៍រងរបួស៤នាក់។
អធិការដ្ឋាននគរបាលក្រុងស្វាយរៀង មានកិត្តិយសសូមជម្រាបជូនសាធារណៈជនមេត្តាជ្រាបថា ករណីសារព័ត៌មានបានផ្សព្វផ្សាយថាមានករណីក្មេងទំនើងដេញវាយគ្នានៅចំណុចខាងលិចវត្តជម្ពូព្រឹក្សា ស្ថិតក្នុងភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
ចំពោះករណីនេះតាមការរៀបរាប់របស់ឈ្មោះ សា សុខម៉េង ភេទប្រុស អាយុ ១៧ឆ្នាំ គឺ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោងប្រហែល ២១និង៤៥នាទី រូបខ្លួន និងមិត្តភ័ក្រ ចំនួន ០៦នាក់ ស្រី ០១នាក់ ជិះម៉ូតូ០៣គ្រឿង ក្នុងទិសដៅពីលិចទៅកើត ក្នុងគោលបំណងទៅហូបមីឆា នៅសង្កាត់ស្វាយតឿ ពេលមកដល់ចំណុចទីតាំងខាងលើរូបខ្លួនក៏រ៉េចង្កូតម៉ូតូទៅឆ្វេង ធ្វើអោយម៉ូតូរបស់មិត្តរបស់ខ្លួនបុកពីក្រោយ បណ្តាលអោយដួលម៉ូតូរងរបួសទាំងអស់គ្នា ០៤នាក់ ពុំមានសកម្មភាពដេញវាយកាប់ចាក់គ្នានោះទេ៕
ដោយ៖ សុថាន










