ចៅក្រម ចេញ ដីកា បង្គាប់ ឲ្យ ដោះលែង អ្នកឆក់ត្រី ឈ្មោះ សាន ប៊ុនលក អោយត្រលប់ទៅផ្ទះវិញ និងបានណែនាំ អោយ បញ្ឈប់ សកម្មភាពឆក់ត្រី ខុសច្បាប់ទៀត  

ចែករំលែក៖

ខេត្តបាត់ដំបង ៖ តុលាការខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ បានសម្រេចចេញដីការដោះលែងលោក សាន ប៊ុនលក ក្រោយចាប់ខ្លួនរឿងឆក់ត្រី។

 

បញ្ហាក្រពះ និងជីវភាពលំបាក អាចជាកត្តាបង្ខំឲ្យគាត់ប្រព្រឹត្តខុសបែបនេះ។

សូមអរគុណថ្នាក់ដឹកនាំដែលបានមើលឃើញការលំបាកពិតប្រាកដរបស់គាត់។

សូមបញ្ជាក់ថា ៖ សូមអរគុណថ្នាក់ដឹកនាំ ដែលបានមើលឃើញពីស្ថានភាពលំបាកពិតប្រាកដរបស់គាត់នៅក្នុងជីវភាពប្រចាំថ្ងៃ។

 

ការលំបាក និងបញ្ហាសេដ្ឋកិច្ចគ្រួសារ បានបង្ខំឲ្យលោក សាន ប៊ុនលក អាយុ៣៧ឆ្នាំ រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទៅឆក់ត្រីដែលជាទង្វើខុសច្បាប់ ដើម្បីបានត្រីហូបជាមួយប្រពន្ធ និងកូន។

 

ពេលឃើញស្ថានភាពពិតរបស់លោក, បុរសរូបនេះ ដែលមានប្រពន្ធ និងកូនតូចៗ៤នាក់ ពិតជាក្រលំបាកមែន។

លោកត្រូវបានដោះលែងពីពន្ធនាគារនៅថ្ងៃនេះ។

យើងមិនលើកទឹកចិត្ត និងមិនគាំទ្រការឆក់ត្រី ជាទង្វើខុសច្បាប់នោះឡើយ ហើយអាជ្ញាធរត្រូវបង្កើនការអប់រំប្រជាជនមូលដ្ឋានឲ្យយល់ដឹងពីផ្លូវច្បាប់ និងជំរុញពួកគាត់ងាកមកនេសាទដោយប្រើឧបករណ៍ច្បាប់ជលផលអនុញ្ញាត ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print