ខេត្តបាត់ដំបង ៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដឹកនាំកម្លាំងឃាត់រថយន្តធុនធ្ងន់ចំនួន ០១គ្រឿង ដែលបើកបរដឹកទំនិញចូលក្នុងក្រុងបាត់ដំបងល្មើសនឹងផ្លាកសញ្ញាហាមចូល និងបម្រាមរបស់រដ្ឋបាលខេត្តបាត់ដំបង នាំមកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកធ្វើការសាកសួរ។
បន្ទាប់ពីសាកសួរអ្នកបេីកបររថយន្តបានទទួលស្គាល់កំហុសដោយការបំពានបម្រាប ហេីយក្រោយសាកសួរសមត្ថកិច្ចនគរបាលបានអប់រំឈប់ឱ្យបើកបរចូលក្នុងក្រុងបន្តទៀត និងបានធ្វើការផាកពិន័យតាមនីតិវិធីច្បាប់៕(រូបភាពការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក)
...










