ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលខេត្តឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ដកហូតសារធាតុញៀនសរុប ៧៧០២.០៤ក្រាម បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។
នគរបាលខេត្តបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក ឡាយ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក កែឆ្នៃ ប្រេីប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន និងកាន់កាប់គ្រាប់រំសេវដោយគ្មានការអនុញ្ញាត ។
ប្រភពបន្តថា ដោយសមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ ស្រី ១នាក់ (ជនជាតិវៀតណាម) ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិតនិងដកហូតវត្ថុតាងរួមមាន៖សារធាតុញៀនសរុប ៧៧០២.០៤ក្រាមជញ្ជីងថ្លឹង ២គ្រឿងគ្រាប់កាំភ្លើងខ្លី ៤គ្រាប់
ទូរស័ព្ទដៃ ៥គ្រឿងម៉ូតូ ១គ្រឿង និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់។










