សមត្ថកិច្ចនគរបាលខេត្តឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៥នាក់ ដកហូតសារធាតុញៀនសរុប ៧៧០២.០៤ក្រាម បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលខេត្តឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៥នាក់ ដកហូតសារធាតុញៀនសរុប ៧៧០២.០៤ក្រាម បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់។

នគរបាលខេត្តបានអោយដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីលោក​ ឡាយ​ ជុងហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី៦ ខែឧសភា​ ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក កាន កេន បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត​ សហការជាមួយកម្លាំងនគរបាល​ នៃអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក​ កែ​ឆ្នៃ​ ប្រេីប្រាស់ដោយខុសច្បាប់នូវសាធាតុញៀន​ និង​កាន់​កាប់​គ្រាប់​រំសេវ​ដោយ​គ្មាន​ការ​អនុញ្ញាត​ ។

ប្រភពបន្តថា ដោយ​សមត្ថកិច្ច ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ៥នាក់​ ស្រី​ ១នាក់​ (ជន​ជាតិ​វៀតណាម​) ស្ថិត​នៅភូមិ​បាវិតកណ្តាល​ សង្កាត់​បាវិត​ ក្រុងបាវិតនិងដក​ហូត​វត្ថុ​តាង​រួម​មាន៖សារធាតុញៀនសរុប ៧៧០២.០៤ក្រាមជញ្ជីងថ្លឹង ២គ្រឿងគ្រាប់កាំភ្លើងខ្លី ៤គ្រាប់
ទូរស័ព្ទដៃ ៥គ្រឿងម៉ូតូ ១គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្នជន​សង្ស័យ​ រួម​ទាំង​វត្ថុ​តាង ត្រូវបានសមត្ថកិច្ចជំនាញកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការតាមនីតិវិធីច្បាប់។

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print