ខេត្តស្វាយរៀង:លោកស្រី អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀងដឹកនាំក្រុមការងារ ត្រួតពិនិត្យវត្ថុបុរាណក្រៅឃ្លាំងតាមទីតាំង ដែលមិនទាន់ចុះបញ្ជីចំនួន ២ទីតាំងនៅ ស្រុកស្វាយជ្រំ។
ជាក់ស្តែង នាថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ លោកស្រី អុី សេដ្ឋា អនុប្រធានមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង ទទួលបន្ទុកការិយាល័យសារមន្ទីរ បានដឹកនាំការិយាល័យសារមន្ទីរចុះត្រួតពិនិត្យវត្ថុបុរាណក្រៅឃ្លាំងតាមទីតាំងដែលមិនទាន់ចុះបញ្ជីចំនួន ២ទីតាំងនៅក្នុហស្រុកស្វាយជ្រំ។
លោកស្រី អនុប្រធានមន្ទីវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀងបានអោយដឹងថា
ទីតាំងទី១ គឺ ទួលក្តី ដែលស្ថិតនៅក្នុងភូមិក្តុម្ពី ឃុំគោកព្រីង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដែលមានវត្ថុបុរាណជាប្រភេទជេីងទម្រចំនួន ១ រូប/ផ្ទាំង និងទីតាំងទី២ គឺ ទួលអ្នកតា ដែលស្ថិតនៅភូមិក្តុម្ពី ឃុំគោកព្រីង ស្រុកស្វាយជ្រំខេត្តស្វាយរៀង។
លោកស្រីបន្តថា ក្នុងនោះដែរ វត្ថុបុរាណកប់នៅក្នុងដីចំនួន ៣វត្ថុ ការិយាល័យសារមន្ទីរក៏បានធ្វើកំណត់ហេតុការ ប្រគល់ទទួល បុរាណវត្ថុដោយ មានការចូលរួម ពីសំណាក់ក្រុមប្រឹក្សាឃុំគោកព្រីង លោកស្រីអនុប្រធានការិយាល័យសង្គមកិច្ចស្រុក លោកនាយប៉ុស្តិ៍ និងលោកមេភូមិផងដែរ។










