កងរាជអាវុធហត្ថខេត្តសៀមរាប ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ៣នាក់ ព្រមទាំងដកហូតបានរថយន្ត ៥គ្រឿង

ចែករំលែក៖

ខេត្តសៀមរាប÷ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន០៣នាក់ និងដកហូតរថយន្តចំនួន០៥ គ្រឿង។

មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបបាន ឲ្យដឹងថា កាលពីវេលាម៉ោង១៤:០៦នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០២៦ កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ (Hotline) 1296 ជាម្ចាស់រថយន្ត ដែលមានទីលំនៅរាជធានីភ្នំពេញ ។ 

ក្រោយពីទទួលបណ្ដឹងភ្លាមៗ កម្លាំងការិយាល័យជំនាញ នៃកងអាវុធហត្ថខេត្តសៀមរាប បានឃាត់ខ្លួនជនសង្ស័យចំនួន០៣ ក្នុងនោះមានស្រី០១នាក់ ដែលពាក់ព័ន្ធករណី : (រំលោភលើទំនុកចិត្ត និង ប្រើប្រាស់ឯកសារសាធារណៈក្លែង)  ស្ថិតនៅភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។ 

វត្ថុតាងចាប់យកបានរួមមាន រថយន្ត ចំនួន០៥គ្រឿង និង – ឯកសារក្លែងមួយចំនួនទៀត !។

ក្រុមជនសង្ស័យបានឆ្លេីយសារភាពឱ្យដឹងថា ខ្លួននិងបក្ខពួកពិតជាបាន ប្រព្រឹត្តអំពើដូចការរៀបរាប់ខាងលេីពិតប្រាកដមែន !។

...

បច្ចុប្បន្ន ក្រុមជនសង្ស័យប្រុស-ស្រីទាំង០៣នាក់ ខាង លើត្រូវបានមន្ត្រីជំនាញ កសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print