ខេត្តកំពង់ស្ពឺ÷កម្លាំងសមត្ថកិច្ចស្រុកគងពិសី បង្ក្រាបជនសង្ស័យ៣នាក់ ក្នុងករណីប៉ុនប៉ងលួច ទ្រព្យសម្បត្តិនិងធ្លាប់លួចម៉ូតូស្ថិតនៅតាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ លេខ៣០-៣១ ចំណុចកញ្ចុះដីឡូតិ៍ ស្ថិតភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី។
ដោយអនុវត្តតាមបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២៣ :៣០នាទី នគរបាលស្រុកគងពិសី បានល្បាតតាមផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ លេខ៣០-៣១ ចំណុចកញ្ចុះដីឡូត៍ភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្ដកំពង់ស្ពី បានឃាត់ខ្លួន ក្រុមជនសង្ស័យចំនួន០៤នាក់រួមមាន :
១- ឈ្មោះ វ៉ាន់ ខុង ភេទប្រុស អាយុ ៣៥ឆ្នាំ នៅផ្ទះជួល ភូមិព្រែកតានូ សង្តាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ,២-ឈ្មោះ ខុន សុធារី ភេទប្រុស អាយុ៣៨ ឆ្នាំ រស់នៅភូមិកំពង់ភ្នំ ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល,៣- ឈ្មោះ រិន អេ ភេទប្រុស អាយុ ២៣ ឆ្នាំ លំនៅផ្ទះជួល ភូមិព្រែកតានូ សង្តាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និង៤- ឈ្មោះ ចាន់ ពៅ ភេទប្រុសអាយុ ៣៤ឆ្នាំ លំនៅផ្ទះជួល ភូមិព្រៃកតានូ សង្តាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ដោយដកហូតវត្ថុតាងរួមមាន : – ម៉ូតូ ចំនួន០២គ្រឿង , ម៉ាក Wave (អត់ស្លាកលេខ ) និង – Honda C.125 ស៊េរី ២០១១ ពណ៍ខ្មៅ (រលប់ស្លាកលេខ) , – ឧបករណ៍កាច់ក.ម៉ូតូសំរាប់ឆ្កឹះសោរមួយចំនួនទៀត !។
ក្រុមជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាមានបំណងមកប៉ុនប៉ងលួចម៉ូតូ និងកាត់ខ្សែភ្លើង ពិត ប្រាកដមែន ។
ចំពោះវត្ថុតាង ម៉ូតូ០២ គ្រឿង ដែលដកហូតនេះ គឺជន
សង្ស័យ ឈ្មោះ វ៉ាន់ ខុង និង ឈ្មោះ រិន អេ ធ្វើសកម្មលួចម៉ូតូសណ្តោងរឺម៉ក ដែលទុកចោលតាមផ្លូវជាតិលេខ ១ ក្នុងស្រុកគៀនស្វាយ ខេត្តកណ្តាល (ប្រហែល ៣ខែ មុន) ។ ជនសង្ស័យទាំង០២នាក់នេះ បានសារភាពបន្តថា ធ្លាប់ធ្វើសកម្មភាពលួចយកម៉ូតូនៅក្រុងអរិយក្សត្រ ចំនួន០៤លើក ម៉ាក(ស្តុបពី០១គ្រឿង និង ហុងដា C.125 ចំនួន០៣គ្រឿង នៅលើកចុងក្រោយ ថ្ងៃទី០៧ ខែឧសភា ២០២៦នេះ គឺនៅម្តុំវត្តវិហារសូគ៌ ។
បច្ចុប្បន្នក្រុមជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បន្តតាមនីតិវិធីច្បាប់៕










