សាហាវព្រៃផ្សៃណាស់! ចាប់ក្មេងអាយុ៥ឆ្នាំជំរិតទារប្រាក់រហូតស្លាប់នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល៖ ក្មេងស្រីអាយុ៥ឆ្នាំម្នាក់ ត្រូវបានឃាតកដែលត្រូវជាពូសាច់ថ្លៃលួងលោមចាប់យកទៅក្នុងផ្ទះហើយចងស្លាបសេកយកស្កុតរុំមាត់យ៉ាងសាហាវព្រៃផ្សៃរហូតដល់ស្លាប់យ៉ាងអាណោចអាធ័ម ដើម្បីជំរិតទារប្រាក់ពីឪពុកម្ដាយក្មេងស្រីរងគ្រោះ ។ ករណីនេះបានកើតឡើងនៅថ្ងៃទី១០ ខែ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង ០៨និង៣០នាទី នៅចំណុចផ្ទះរបស់ឈ្មោះ គឹម វណ្ណា ស្ថិតក្នុងភូមិកូនជ្រែ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ រតនា ម៉េង

ស៊ីម អាយុ០៥ឆ្នាំ មានទីលំនៅភូមិ កំពង់សំណាញ់ទី១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរនៅក្នុងបន្ទុកឪពុកម្តាយ។ ឪពុកឈ្មោះ ទេព រតនា អាយុ ៣០ឆ្នាំ មុខរបរលក់ដូរ ។ ម្ដាយឈ្មោះ ជឿន សុីនួន អាយុ ២៩ឆ្នាំ មុខរបរ លក់ដូរ អ្នកទាំងពីរមានទីលំនៅក្នុងភូមិ កំពង់សំណាញ់ទី១ សង្កាត់ កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល (គ្រួសារជនរងគ្រោះរាល់ថ្ងៃសៅរ៍អាទិត្យតែងតែនាំគ្នាទៅលេងស្រុកកំណើតនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង)។ ជនសង្ស័យឈ្មោះ គឹម វណ្ណា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកូនជ្រែ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល (ត្រូវជាពូសាច់ថ្លៃ)គ្មានសារធាតុញៀនអវិជ្ជមាន(-) ។

វត្ថុតាងចាប់យក៖ ១-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាក nokia អិនចុចពិលពណ៌ខៀវ, ២-ទូរស័ព្ទដៃចំនួន០១គ្រឿងម៉ាកoppo ពណ៌ខ្មៅ(ជារបស់ជនសង្ស័យ)។

ប្រភពដដែលបន្តថា កន្លងមកជនសង្ស័យឈ្មោះ គឹម វណ្ណា បានឆាតខ្ចីលុយឈ្មោះ ជឿន ស៊ីនួន ដែលត្រូវជាម្ដាយឈ្មោះ រតនា ម៉េងសុីម ជាញឹកញាប់ ហើយឈ្មោះជឿន ស៊ីនួន ចូលមើលឆាតតែមិនឆ្លើយតបទេ ហើយពេលនោះជនសង្ស័យឈ្មោះ គឹម វណ្ណា ក៏បានលុបឆាតចោលវិញ។

លុះមកដល់ថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង០៨និង២៥នាទី ជនរងគ្រោះឈ្មោះ រតនា ម៉េងសុីម និង បងស្រីឈ្មោះ រតនា ពេជ្ររ៉ា អាយុ ០៩ ឆ្នាំ បាននាំគ្នាទៅលេងដីឡូត៍មួយកន្លែងរបស់ឈ្មោះថាច មករា ដែលស្ថិតនៅខាងមុខជិតផ្ទះ ពេលនោះជនសង្ស័យ

បានដេីរមកនិយាយលួងលោមជនរងគ្រោះឲ្យទៅញុំាអំពៅនៅក្នុងផ្ទះរបស់ខ្លួន។ ពេលទៅដល់ជនសង្ស័យបានចាប់បីជនរងគ្រោះឡេីងលេីផ្ទះនិងឲ្យតុក្កតាលេង រួចជនសង្ស័យបានធ្វើសកម្មភាពយកស្កុតសថ្លាចាប់ចងដៃជើង រុំមាត់ជនរងគ្រោះហើយលើកដាក់ចូលទៅក្នុងគ្រែប្រអប់និងដាក់ពូកសង្កត់ពីលេី។ ពេលនោះឈ្មោះ ធី ណារ៉ុង ប្រពន្ធរបស់ជនសង្ស័យ័បានជិះម៉ូតូមកពីផ្សារបានស្រែកសួរទៅជនសង្ស័យឈ្មោះគឹម វណ្ណា ថា នៅលេីផ្ទះកំពុងធ្វេីអីជនសង្ស័យឈ្មោះគឹម វណ្ណា ឆ្លើយថាកំពង់ធ្វេីបង្អួចផ្ទះវាខូច។ ដោយមិនបានចាប់អារម្មណ៍ឈ្មោះធី ណារ៉ុង ក៏បានធ្វេីម្ហូបនៅផ្ទះបាយនៅខាងក្រោមហេីយបានហៅជនសង្ស័យហូបបាយ ពេលហូបបាយរួចជនសង្ស័យបានជិះម៉ូតូចេញទៅខាងក្រៅបាត់។ នៅវេលាម៉ោង ១១ និង៣០នាទីឈ្មោះ ជឿន សុីនួន ដែលត្រូវជាម្តាយរបស់ជនរងគ្រោះ

បានដេីររកកូនដើម្បីមកហូបបាយ តែរកមិនឃើញ រួចឈ្មោះ ជឿន សុីនួនបានឆែកកាមេរ៉ាសុវត្ថិភាពមេីលបានឃេីញកូនស្រីរបស់ខ្លួនដេីរទៅជាមួយជនសង្ស័យ ស្រាប់តែដល់ម៉ោង១១និង ៣៦នាទីក៏មានសារមួយបានឆាតមកក្នុងទូរស័ព្ទរបស់ឈ្មោះ ជឿន សុីនួន (ម្ដាយជនរងគ្រោះ)សរសេរថា កូនហែ្អងនៅក្នុងឡានអញ ចង់បានកូនមកវិញឲ្យអញមួយម៉ឺនដុល្លារមុនមក អញទុកពេលឱ្យមួយម៉ោង បើលើសមួយម៉ោងចាំយកសពកូនហែ្អងទៅ ដាក់លុយតាមវីងមក តាមវីងលេខទូរស័ព្ទ(0978309128) អញប្រាប់ឲ្យហើយ តែដឹងឮដល់ប៉ូលីសនិងអ្នកជិតខាងប្រយ័ត្នអត់បានជួបកូន ពេលមើលសាររួចហើយឈ្មោះ ជឿន សុីនួនក៏បានមកប្ដឹងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលដើម្បីឲ្យជួយស្រាវជ្រាវ។ ពេលទទួលបានព័ត៌មានភ្លាម កម្លាំងព្រហ្មទណ្ឌស្រុកស្អាងសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលបានធ្វើការស្រាវជ្រាវនិងកំណត់មុខសញ្ញាជនសង្ស័យបានក៏ឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម វណ្ណា  យកមកធ្វើការសាកសួរ តែជនសង្ស័យមិនព្រមសារភាព។ លុះដល់ម៉ោង ១៦និង២៥នាទីសមត្ថកិច្ចយើងធ្វើការឆែកឆេរផ្ទះជនសង្ស័យទើបប្រទះឃើញសពជនរងគ្រោះនៅក្នុងគ្រែប្រអប់ក្រោមពូក។

បន្ទាប់ក្រោយមកទើបជនសង្យ័យឆ្លើយសារភាពថាខ្លួនពិតជាធ្វើសកម្មភាពចាប់ជំរិតជនរងគ្រោះទារប្រាក់ប្រាកដមែន ដោយធ្វើតែម្នាក់ឯងមិនពាក់ព័ន្ធនឹងឈ្មោះធីណារ៉ុង (ត្រូវជាប្រពន្ធ)ឡើយ។

សូមបញ្ជាក់ថា ម្ដាយជនរងគ្រោះនិងឈ្មោះធី ណារ៉ុង(ប្រពន្ធជនសង្សយ័)ត្រូវជាបងប្អូនជីដូនមួយនឹងគ្នា។

ករណីនេះកម្លាំងផ្នែកព្រហ្មទណ្ឌស្រុកស្អាងបានឃាត់ខ្លួនជនសង្ស័យជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីចាត់ការតាមនីតិវិធី ៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print