ភ្នំពេញ, លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌នៅព្រឹកថ្ងៃចន្ទ ទី១១ ខែឧសភា ឆ្នាំ២០២៦ នាទីស្តីការក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើការងារពង្រឹង និងពង្រីកសេវាព្រឹត្តិបត្រថ្កោលទោសរបស់ក្រសួងយុត្តិធម៌ជាមួយថ្នាក់ដឹកនាំ និងមន្តី្រជំនាញពាក់ព័ន្ធ។
ក្នុងការពង្រឹង និងពង្រីកសេវាព្រឹត្តិបត្រថ្កោលទោសនេះ អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌក្រសួងយុត្តិធម៌នឹងដាក់ឱ្យដំណើរការប្រព័ន្ធ Hotline សម្រាប់សាកសួរព័ត៌មាននានាទាក់ទងនឹងសេវាព្រឹត្តិបត្រថ្កោលទោស ព្រមទាំងរៀបចំបច្ចុប្បន្នភាពប្រព័ន្ធព្រឹត្តិបត្រថ្កោលទោសឌីជីថលឱ្យកាន់តែមានភាពងាយស្រួលសម្រាប់អ្នកនៅបរទេស ដោយផ្តល់ការអនុញ្ញាតឱ្យមានការស្នើសុំព្រឹត្តិបត្រថ្កោលទោស និងទូទាត់សេវាថ្កោលទោស ព្រមទាំងសេវាប្រៃសណីយ៍សម្រាប់ការផ្ញើទៅអាសយដ្ឋានរបស់ខ្លួននៅបរទេសតាមរយៈ online តែម្តង ៕
...
ដោយ ៖ សិលា













