នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួច (គាស់ផ្ទះ) នៅខណ្ឌមានជ័យ

ចែករំលែក៖

ភ្នំពេញ÷ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៥៖៣៥នាទី ឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិ យាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិ យាល័យ ដឹកនាំកម្លាំងជំនាញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់ចំណុចប្រឡាយលូស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

 

ជនសង្ស័យពាក់ព័ន្ធនឹងករណីលួច (កុំព្យូទ័រយួរដៃ) កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០១៖៣០នាទីអធ្រាត្រ ត្រង់ចំណុចផ្ទះជួល ផ្លូវលំ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យខាងលើមានឈ្មោះ អ៊ុក ច័ន្ទចេនឡា ហៅ ជេម ភេទប្រុស អាយុ៤១ឆ្នាំ។ សម្ភារៈដកហូតរួមមាន កុំព្យូទ័រយួរដៃចំនួន១គ្រឿង ម៉ាក Asus Rog Strix ពណ៌ប្រផេះ (បានប្រគល់ជូនជនរងគ្រោះ)។

 

បច្ចុប្បន្នកម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print