ធនាគារជាតិនៃកម្ពុជា ក្រើនរំឭកដល់សាធារណជន កុំបំប្លែងរូបភាពលើក្រដាសប្រាក់រៀល ដែលខុសពីទម្រង់ដើម នាំឱ្យប៉ះពាល់ដល់តម្លៃជាតិ

ចែករំលែក៖

ភ្នំពេញ ៖ នាពេលថ្មីនេះៗ ធនាគារជាតិនៃកម្ពុជា បានកត់សម្គាល់ឃើញថា អ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួនបានប្រើប្រាស់រូបក្រដាសប្រាក់រៀល ដែលជារូបិយវត្ថុជាតិខ្មែរ ក្នុងកម្មវត្ថុរចនាក្រាហ្វិក ឬ បំប្លែងរូបភាពសម្រាប់គោលបំណងផ្សេងៗ។

 

ធនាគារជាតិនៃកម្ពុជា សូមក្រើនរំឭកដល់អ្នកប្រើប្រាស់ បណ្តាញសង្គម ក៏ដូចជាសាធារណជនទូទៅមេត្តាជ្រាបថា សកម្មភាពបែបនេះ បង្កផលប៉ះពាល់អវិជ្ជមានយ៉ាងខ្លាំងដល់តម្លៃជាតិ។ តាមរយៈនិមិត្តសញ្ញា និងរូបភាពនានានៅលើក្រដាសប្រាក់ រូបិយវត្ថុជាតិឆ្លុះបញ្ចាំងអំពីឯកភាពជាតិ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ វប្បធម៌ និងមោទនភាពជាតិ។

 

ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា «ការបំប្លែងរូបភាពលើក្រដាសប្រាក់រៀល ការសរសេរផាត់ពណ៌ ឬទុកដាក់ក្រដាសប្រាក់រៀលមិនត្រឹមត្រូវ ជាការប្រមាថដល់ប្រទេស និងប្រជាជាតិកម្ពុជាទាំងមូល»។

 

យោងតាមមាត្រា៥៣ នៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តិទៅនៃធនាគារជាតិនៃកម្ពុជា ក្រដាសប្រាក់គឺជាទម្រង់មួយនៃ ទ្រព្យសម្បត្តិ ហើយបុគ្គលដែលកាន់ មានកាតព្វកិច្ចក្នុងការថែរក្សាឱ្យបានល្អ ដើម្បីប្រើប្រាស់ក្នុង ប្រតិបត្តិការ។

 

ការខូចខាតទ្រង់ទ្រាយ ឬបាត់លក្ខណៈដើម នៃក្រដាសអាចធ្វើឱ្យក្រដាសប្រាក់នេះ បាត់តម្លៃ ឬត្រូវបានដកហូតចេញពីចរាចរណ៍។ ម្យ៉ាងទៀត មាត្រា៦៥ ចែងថា អ្នកក្លែងក្រដាសប្រាក់ ឬកាសដែលជារូបិយវត្ថុមានតម្លៃនីត្យានុកូលនៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅលើ ដែនដីនៃរដ្ឋដទៃទៀតនឹងត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារពី២០ឆ្នាំដល់អស់មួយជីវិត៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print