ភ្នំពេញ៖ អាជ្ញាធរខេត្ដកំពង់ចាម បាន ប្រារព្ធខួបទី១៦៣ នៃទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៦ ក្រោមមូលបទ បន្តរួមកម្លាំងគ្នា ដើម្បីមនុស្សធម៌ ក្រោមអធិបតីភាពរបស់លោកសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ។
លោក អ៊ុន ចាន់ដា អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានលើកឡើងថា ក្នុងបេសកកម្មជាជំនួយការឲ្យអាជ្ញាធរសាធារណៈ សាខា អនុសាខា បានបន្តចូលរួម ដោះស្រាយបញ្ហាលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង គ្រប់ស្ថានភាពមិនទុកនរណាម្នាក់ចោល មិនមានការរើសអើង ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនា និងអាទិភាពទាំង៤ក្នុងការឆ្លើយតបភ្លាមៗ ទៅនឹងតម្រូវការជាក់ស្តែង នៅតាមសហគមន៍រងគ្រោះ និងប្រជាពលរដ្ឋងាយរងគ្រោះបំផុត ។
លោកសន្តិបណ្ឌិត នេត សាវឿន បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនិងជោគជ័យមួយឆ្នាំកន្លងទៅ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាមបានចូលរួមក្នុងសកម្មភាពមនុស្សធម៌ដោយ ដោះ ស្រាយរាលើបញ្ហាលំបាក របស់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះគ្រប់ទីកន្លែង គ្រប់ស្ថានភាពមិនទុកនរណាម្នាក់ចោល មិនមានការរើសអើងឡើយ។
លោកសន្តិបណ្ឌិត នេត សាវឿន ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលចូលរួមដោយស្ម័គ្រចិត្ត បរិច្ចាគធនធានថវិកាផ្ទាល់ខ្លួនជួយគាំទ្រដល់ សកម្មភាពមនុស្សធម៍ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ក្នុងការបម្រើសកម្មភាពមនុស្សធម៌ លើកកម្ពស់កេស្យានុភាពជាតិ និងឆាតអន្តរជាតិ ៕
ដោយ៖ សំរិត










