ផ្តើមចេញពីទំនាស់តាម Tik Tok សមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួនក្មេងទំនើង ៥នាក់

ចែករំលែក៖

ខេត្តកណ្តាល ៖ សមត្ថកិច្ចនគរបាលក្រុងតាខ្មៅបានឃាត់ខ្លួន ក្រុមក្មេងទំនើងចំនួន ៥នាក់ ក្រោយយកដុំថ្ម គប់បំផ្លាញម៉ូតូជនរងគ្រោះ ដោយខឹងទាស់ពាក្យសម្តីតាមបណ្តាញសង្គមតិកតុក (TikTok)។

កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការនគរបាលក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូដឹកនាំដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានចុះស្រាវជ្រាវ ឃាត់ខ្លួន ជន សង្ស័យចំនួន ៥នាក់ ក្នុងចំណោម ៧នាក់ ដែលបានប្រើហិង្សាដោយចេតនា និងធ្វើឲ្យខូចខាត ដោយចេតនា (បង្កឡើងដោយក្មេងទំនើង)នៅចំណុចភូមិសិត្បូសង្កាត់ សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បទល្មើសនេះ សមត្ថកិច្ច បានឃាត់ជនសង្ស័យ ៥នាក់ រួមមាន៖

១- ឈ្មោះ សុផាត ផាន់ណា ភេទប្រុស  អាយុ ១៣ឆ្នាំ (កើតថ្ងៃទី២០.សីហា.២០១២) ជនជាតិខ្មែរ រស់នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ មុខរបរ សិស្ស (អនីតិជនអាយុ១៣ឆ្នាំ)។

២- ឈ្មោះ រដ្ឋ សុខហេង ភេទប្រុស អាយុ ១៦ឆ្នាំ (កើតថ្ងៃទី៣១.ធ្នូ.២០១០) ជនជាតិខ្មែរ រស់នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស។

៣- ឈ្មោះ បូ សម្បត្តិ ភេទប្រុស អាយុ ១៥ឆ្នាំ (កើតថ្ងៃទី២១.មករា.២០១១) ជនជាតិខ្មែរ រស់នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករ ។

៤- ឈ្មោះ ហ៊ន់ គីមហ៊ួន ភេទប្រុស អាយុ ១៥ឆ្នាំ (កើតថ្ងៃទី២២.សីហា.២០១១) ជនជាតិខ្មែរ រស់ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ នៅផ្ទះ ។

៥- ឈ្មោះ បញ្ញា ងួនហ៊ង ហៅស្វិត ភេទប្រុស អាយុ ១៥ឆ្នាំ (កើតថ្ងៃទី៩.ធ្នូ.២០១០) ជនជាតិខ្មែរ រស់នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ បានឆ្លើយសារភាពថា ពួកគេ ពិតជាបានធ្វើសកម្មភាពយកដុំថ្មគុបទៅលើជនរងគ្រោះ ដោយសារខឹងជនរងគ្រោះជេរពួកខ្លួនតាម TiKTOK កាលពីប៉ុន្មានថ្ងៃមុន ធ្វើឲ្យពួកខ្លួនខឹង ក៏យកដុំថ្មមកគប់លើជនរងគ្រោះប្រាកដមែន។

...

បច្ចុប្បន្ន សមត្ថកិច្ច នៃអធិការដ្ឋាននគរបាល ក្រុងតាខ្មៅ បានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទាំង ៥នាក់ ទៅអយ្យការអមសាលាដំបូងកណ្តាល ដើម្បីបន្តនីតិវិធី តាមច្បាប់៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print