សមាជិកគ្រួសារ២១នាក់រស់ជួបជុំគ្នាក្នុងលំនៅដ្ឋាន១ ខ្នង ត្រូវអគ្គីភ័យឆេះបំផ្លាញទាំងស្រុង ដោយឆ្លងចរន្តអគ្គីសនី

ចែករំលែក៖

ខេត្តកណ្តាល ÷ លំនៅដ្ឋាន១ខ្នង ដែលមានសមាជិកក្នុងគ្រួសាររស់នៅជុំគ្នាចំនួន ២១នាក់ បានរងការឆាប ឆេះអស់ទាំងស្រុង ដែលបណ្តាលមកពីឆ្លងចរន្តអគ្គីសនីក្លាយជាអគ្គីភ័យ។ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ១០និង០០នាទីថ្ងៃទី១២ខែឧសភាឆ្នាំ២០២៦ នៅចំណុចភូមិលេខ(៣)សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

លោកវរសេនីយ៏ឯក អៀង ធារី នាយការិយាល័យបង្ការ ពន្លត់និងសង្គ្រោះ អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ឱ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ អ៊ិត ម៉ក់ ភេទប្រុស អាយុ៥៩ឆ្នាំ និងប្រពន្ធឈ្មោះ ទូច ហន  អាយុ៧១ឆ្នាំ មុខរបរ លក់ដូរបាយម្ហូបសម្រាប់ កម្មករកម្មការិនីរោងចក្រ និងមានសមាជិករស់នៅជុំគ្នារហូត ចំនួន២១នាក់ស្រី០៩នាក់ក្នុងលំនៅដ្ឋានភូមិសង្កាត់កើតហេតុ ។ 

សំភារ:ខូចខាតរួមមាន÷ផ្ទះ០១ខ្នង ទំហំ១០ម× ១០មធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងឈើលាយសង្ក័សី រៀបបេតុងផ្នែកក្រោមផ្ទះពាក់កណ្ដាល ឆេះខូចខាតអស់ ទាំងស្រុង -គ្រឿងអង្លាំងការ(ផ្លាកទីន ០១ជី)- ទូរស័ព្ទស្មាតហ្វូនចំនួន០៦គ្រឿង (សាកថ្មលើផ្ទះ )កុំព្យូទ័រឌីសថប់ ចំនួន០១គ្រឿង -សម្ភារ: សំលៀកបំពាក់ ឯកសារប្រើប្រាស់សំគាល់ខ្លួន ត្រូវឆេះខូចខាតទាំងអស់,បាយវិចខ្ចប់រួច មុខម្ហូបជាច្រើនមុខ ដែលត្រៀមលក់ជូនកម្មករ ក៏ត្រូវភ្លើងឆេះរោលខូចខាតអស់ទាំងស្រុង ។ 

ស្ត្រីជាម្ចាស់ផ្ទះឈ្មោះ ទូច ហន បានបំភ្លឺជូនសមត្ថកិច្ចថា គាត់នៅខាងក្រោមផ្ទះបានឃើញភ្លើងចាប់ផ្តើមឆេះពីទីតាំងកន្លែងបារ៉ែតភ្លើង សម្រាប់ចែកចាយភ្លើងនៅលើផ្ទះពោលគឺឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង) ព្រោះខ្សែ ភ្លើងត មានព្រីបំបែកមានសភាពចាស់ទើបឆ្លងចរន្តឆេះរាលដាលតែម្តង។ នៅក្នុងហេតុការណ៍អគ្គ្គីភ័យនេះដែរ គឺបណ្តាលឱ្យរងរបួសសមាជិកគ្រួសារម្នាក់ឈ្មោះ អ៊ិត បូរិត ភេទប្រុស អាយុ២៦ឆ្នាំមានស្នាមរលាកត្រង់ស្មាខាង ឆ្វេង ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ។ 

...

លោកនាយការិយាល័យបានបញ្ជាក់ថា លំនៅដ្ឋានដែលឆេះគឺនៅឆ្ងាយពីផ្លូវជាតិចម្ងាយ១០០ម៉ែត្រ ហើយផ្លូវតូចចង្អៀតមិនអាចចូលរថយន្តពន្លត់អគ្គីភ័យបាន ដោយ ត្រូវប្រើបច្ចេកទេស ត ទុយោ ចូលទៅអន្តរាគមន៍បាញ់ទឹកពន្លត់ គឺប្រើប្រាស់មធ្យោបាយជួយសង្គ្រោះរថយន្តពន្លត់អគ្គីភ័យ០២គ្រឿង នៃស្នងការដ្ខានខេត្តកណ្ដាល ប្រើទឹកអស់០២សុីទែន ទើបអាចគ្រប់គ្រងបានទាំង ស្រុង ដោយមិនរាលដាលទៅលំនៅដ្ឋានអ្នកជិតខាងឡើយ ហើយភ្លើងបានរលត់នៅវេលាម៉ោង១១និង ២០ នាទីថ្ងៃខែឆ្នាំដដែល៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print