សម្ដេចតេជោ ហ៊ុន សែន ស្នើដល់រាជរដ្ឋាភិបាលកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រនិងប្រកាន់យកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា តាមរយៈបណ្ដាញសង្គមបានបង្ហោះខ្លឹមសារដូចខាងក្រោម៖

 

កាលពីថ្ងៃម្សិលមិញ ១១ ឧសភា ២០២៦ មានការចុះ ផ្សាយដោយសារព័ត៌មានថៃថា លោករដ្ឋមន្ត្រីការទេសថៃបាននិយាយថា (ក្រោមអនុសញ្ញាច្បាប់សមុទ្រ បន្ទាប់ពីលុបចោលអនុស្សរណៈយោគយល់គ្នាឆ្នាំ២០០១ ត្រូវតែដំណើការក្នុងក្របខ័ណ្ឌនៃអនុសញ្ញាដែលមានច្រើនដំណាក់កាល ហើយវិធីសាស្ត្រចម្បងគួរតែជាការចរចារវាងភាគីទាំងពីរជាមុនសិន)។

 

ប្រសិនបើការចុះផ្សាយនេះជាសំដីពិតរបស់លោករដ្ឋមន្ត្រីការបរទេសថៃមែននោះ ពាក្យថា (វិធីសាស្ត្រចម្បងគួរតែការចរចារវាងភាគីទាំងពីរជាមុនសិន) ពាក្យនេះវាផ្ទុយស្រឡះជាមួយសកម្មភាពរបស់ភាគីថៃ ដែលបានលុប ចោល MOU 2001 ដោយឯកតោភាគីដែលបានលុប ចោលក្របខណ្ឌនៃការចរចាទ្វេភាគីរួចស្រេចទៅហើយសម្រាប់ដែនសមុទ្រត្រួតស៉ីគ្នា។

 

ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី ខ្ញុំសូមរំលឹកដល់រាជរដ្ឋាភិបាល សូមកុំបើកការចរចាទ្វេភាគីណាមួយជាមួយថៃលើបញ្ហាសមុទ្រនិងសូមដើរត្រង់ទៅរកយន្តការច្បាប់សមុទ្រ ឆ្នាំ១៩៨២តែម្តង ដោយមិនរង់ចាំការយល់ព្រមណាមួយពីភាគីថៃនោះឡើយ។

 

កាលពីថ្ងៃ ៦ ខែឧសភា ២០២៦ ខ្ញុំបានរំលឹកម្តងរួច ហើយថា កុំបង្កើតយន្តការទ្វេភាគីថ្មីជំនួសឲ្យយន្តការទ្វេភាគីចាស់ដែលថៃលុបចោល។ យើងសោកស្តាយដែលថៃលុប MOU 2001 ចោល តែយើងក៏អរគុណថៃដែលបានជួយយើងឲ្យប្រើប្រាស់យន្តការអន្តរជាតិជំនួសវិញ៕

 

Yesterday, 11 May 2026, Thai media reported that the Thai Foreign Minister stated: under the Convention on the Law of the Sea, after the cancellation of the 2001 Memorandum of Understanding, the process must proceed within the framework of the Convention, which involves several stages, and the primary method should first be negotiations between the two parties.

 

If this report accurately reflects the words of the Thai Foreign Minister, then the phrase, “the primary method should first be negotiations between the two parties,” clearly contradicts Thailand’s own actions. Thailand unilaterally cancelled the MOU 2001, thereby already dismantling the framework for bilateral negotiations concerning the overlapping maritime claims.

 

In my capacity as Acting Head of State, I would like to remind the Royal Government not to engage in any bilateral negotiations with Thailand on maritime issues, and instead to proceed directly to the mechanisms provided under the 1982 UNCLOS without waiting for any agreement from the Thai side.

 

On 6 May 2026, I already reminded the government once not to create a new bilateral mechanism to replace the old bilateral mechanism that Thailand had cancelled. We regret Thailand’s cancellation of the MOU 2001, but we also thank Thailand for helping us move toward using international mechanisms instead. ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print