នគរបាលស្រុកគងពិសីឃាត់ខ្លួនយុវជនជិះម៉ូតូបង្ហោះចំនួន៤នាក់, ហៅអាណាព្យាបាលមកយកទៅអប់រំបន្ត

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ នៅថ្ងៃអង្គារ ១១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនគរបាលបានការណែនាំពីលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការស្រុកគងពិសី ចុះស្រាវជ្រាវនិងបង្រ្កាបក្រុមក្មេងទំនើងបង្ហោះម៉ូតូនៅចំណុចផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែត្រ២៨-២៩ ស្ថិតក្នុងភូមិបេង ឃុំស្តុក ស្រុកគងពិសី បានចំនួន៤នាក់៖

១-ឈ្មោះ ផន វិរៈ ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិព្រៃងោ៉ង ឃុំភារីមានជ័យ ស្រុកបសេដ្ឋ, ២-ឈ្មោះ នាង បូរ៉ា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិដូង ឃុំស្តុកស្រុកគងពិសី, ៣-ឈ្មោះ ឆន កែវ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃអន្ទាវ ឃុំស្តុក ស្រុកគងពិសីនិង៤-ឈ្មោះ នៅ វិសាល ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិបេង ឃុំស្តុក ស្រុកគងពិសី។

 

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកដេីម្បីសាកសួរនិងអនុវត្ដវិធានការតាមគោលការណ៍របស់ថ្នាក់ដឹកនាំ ៖

១-បានកោរសក់ ពុះជើងក្អែក ធ្វើពលកម្មបរិស្ថានអនាម័យជុំវិញអង្គភាពនិងតាមទីសាធារណៈ។

២-អញ្ជេីញអាណាព្យាបាលមកទទួលស្ដាប់និងធ្វើកិច្ចសន្យាប្រគល់ជូនឪពុកម្តាយយកទៅអប់រំបន្ត មិនអោយបន្ដធ្វេីសកម្មភាពឬដេីរយប់មិនចូលផ្ទះឬគេចសាលារៀនឡេីយ។

៣-បានដកហូតមធ្យោបាយម៉ូតូមួយគ្រឿងដែលបានបង្ហោះតាមផ្លូវសាធារណៈយកមករក្សាទុករយៈពេល ៩០ថ្ងៃនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ។

 

សមត្ថកិច្ចសំណូមពរស្នេីសុំដល់លោកឪពុកអ្នកម្ដាយ អាណាព្យាបាលទាំងអស់មេត្ដាគ្រប់គ្រងកូនចៅដោយផ្ទាល់លេីបញ្ហាការរៀនសូត្រនិងកុំជ្រួលជ្រេីមហួសហេតុលេីឧបករណ៍សម្ភារៈនិយម កុំចង់តាមចិត្ដកូនព្រោះនាំឱ្យកូនខូចអនាគត ដោយសារតែប្រេីមធ្យោបាយមិនចូលរៀននិងសេពគប់មិត្ដភក្ភិគូកនខុស៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print