ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៦:៥៥នាទីល្ងាច កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ៥ នាក់ករណី ហិង្សាដោយចេតនាទំនាស់ពាក្យសំដីគ្នាផ្តើមចេញពីការប្រច័ណ្ឌសង្សាររបស់ខ្លួនជនសង្ស័យមួយក្រុមមានគ្នា៥នាក់ប្រើដៃវាយទៅលើជនរងគ្រោះ ២នាក់បណ្ដាលឲ្យរងរបួសស្រាល ឃាត់ខ្លួននៅបណ្ដោយផ្លូវលេខ៥៩២ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទ ល្មើសនៅចំណុចភោជនីយដ្ឋានយីហោ ESCAPE ផ្លូវលេខ៦០៨ ក្រុមទី៣៤ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៣:២០នាទីទៀបភ្លឺ។
ជនសង្ស័យ៖
១-ឈ្មោះ សំ សុភ័កត្រា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី៣ ស្នាក់នៅផ្ទះមិនចាំលេខ ភូមិបុរីកម្មករ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
២-ឈ្មោះ ឆេន ម៉េងហាក់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ នៅផ្ទះពុំចាំលេខ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
៣-ឈ្មោះ អោម លីងជុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទដៃ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៤-ឈ្មោះ ប៉ុន ចាន់ណារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី៤ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
៥-ឈ្មោះ ឡុង រតន:មិនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនរងគ្រោះមាន៖
១-ឈ្មោះ សុង លីហ៊ាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ៩៦Eo ផ្លូវលំ ភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធនីភ្នំពេញ ។
២-ឈ្មោះ ជា សម្បត្តិលីហួរ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះលេខ១១១ ផ្លូវលេខ២៧ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
១-ជនរងគ្រោះឈ្មោះ សុង លីហ៊ាង រងរបួសជាំភ្នែកខាងឆ្វេង , រយ:ចុងចិញ្ចើមស្ដាំ និងរលាត់ប្រអប់ដៃទាំងសងខាងដោយសារជនសង្ស័យទាំង០៥នាក់ខាងលើវាយនៅពេលកើតហេតុ។
២-ជនរងគ្រោះឈ្មោះ ជា សម្បត្តិលីហួរ របួសរលាត់ស្បែកដៃខាងឆ្វេង ដោយសារជនសង្ស័យទាំង០៥នាក់ខាងលើវាយនៅពេលកើតហេតុ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួនជាបណ្ដោះអាសន្ននៅនគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










