ភ្នំពេញ÷ បុរសម្នាក់បានរងរបួសត្រូវជើងខណៈជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូពីរគ្រឿងបុកគ្នាពេញទំហឹង។
គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង ៧និង៥នាទីព្រឹកថ្ងៃទី១៤ឆ្នាំ២០២៦ តាមបណ្តោយផ្លូវជាតិ៤ជិតវត្តអរុវត្តី ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។
ប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសេ១២៥តាមបណ្ដោយផ្លូវជានិចលេខ ៤ លុះមកដល់ចំណុចកើតហេតុក៏ស្រាប់តែបុកជាមួយនឹងម៉ូតូហុងដាឌ្រីមសង់ដូចគ្នាបើកបរដោយស្តីម្នាក់ជាកម្មការនីរោងចក្របណ្ដាលឲ្យដួលធ្វើឲ្យបុរសខាងល់ើរងរបួសត្រូវជើងតែម្តង។
...
ក្រោយកើតហេតុភាគីទាំងសងខាងកំពុងតែធ្វើការសម្របសម្រួលចរចាគ្នានៅកន្លែងកើតហេតុ៕
ដោយ÷ចន្ទ លីហ្សា










