Paris St Germainឈ្នះពានបារាំង Ligue 1 ប្រាំសម័យកាលជាប់គ្នានិងជាលើទី14

ចែករំលែក៖

ក្លឹបយក្សបារាំង Paris St Germain បានឈ្នះពាន Ligue 1 ជាប់ៗគ្នាជាលើកទីប្រាំ ដោយបានយកឈ្នះលើគូប្រជែងលេខរៀងទីពីរ Lens ក្នុងលទ្ធផល 2-0 នៅក្រៅដីរបស់ពួកគេកាលពីថ្ងៃពុធ។

 

កីឡាករ Khvicha Kvaratskhelia ស៊ុតបញ្ចូលទីនៅនាទីទី 29 និងកីឡាករបម្រុង Ibrahim Mbaye បន្ថែមការស៊ុតបញ្ចូលទីចុងម៉ោងធ្វើឱ្យ PSG ឡើងដល់ទៅ 76 ពិន្ទុ ដាច់ពី Lens ដែលកំពុងឈរនៅលេខរៀងទី 2 មាន 67 ពិន្ទុ។

 

PSG បានធ្វើដំណើរទៅលេងទឹកដីLenជាមួយនឹងក្រុមដែលត្រូវបានបាត់បង់កីឡាករល្អៗច្រើនដូចជា Lucas Chevalier, Achraf Hakimi, Lee Kang-in, Nuno Mendes, Willian Pacho និង Warren Zaire-Emery ដោយសាររបួស។

 

ជើងឯកនេះគឺជាពានរង្វាន់ Ligue 1 លើកទី 14 របស់ PSG និងពង្រឹងឋានៈរបស់ពួកគេជាក្លឹបដែលទទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រលីគបារាំង។

...

 

PSG នឹងបញ្ចប់រដូវកាលរបស់ពួកគេជាមួយនឹងការប្រកួតក្រៅដីទល់នឹងក្រុម Paris FC នៅថ្ងៃអាទិត្យ ហើយបន្ទាប់មកការពារពានរង្វាន់ Champions League របស់ពួកគេជាមួយនឹងក្រុម Arsenal ក្នុងទីក្រុង Budapest នៅថ្ងៃទី 30 ខែឧសភា៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print