សម្តេចតេជោ ហ៊ុន សែន មិនអាចបន្ទោសបានទេព្រោះបាល់មូល ខណៈដែលសម្តេចសង្កេតឃើញក្រុមព្រះខ័នរាជស្វាយរៀង បានប្រឹងប្រែង និងធ្វើបានល្អនៅវគ្គទី១ តែប៉ុន្មាននាទីដំបូងមានជ័យជំនះរកបាន២គ្រាប់ភ្លាមៗ ប៉ុន្តែក្រោយមកក្រុមគុយវែតក៏បានតាមវិញ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីកម្ពុជា បានបញ្ជាក់ថា យប់មិញនៅដល់យប់ជ្រៅតាមដានការប្រកួតរបស់ក្លិបព្រះខ័នរាជស្វាយរៀង និងកូវ៉ែតរហូតដល់ចប់ការប្រកួត។ ចំពោះលទ្ធផលសម្តេចបានលើកឡើងថាមិនអាចបន្ទោសបានទេព្រោះបាល់មូល ខណៈដែលសម្តេចសង្កេតឃើញក្រុមព្រះខ័នរាជស្វាយរៀងបានប្រឹងប្រែង និងធ្វើបានល្អនៅវគ្គទី១ តែប៉ុន្មាននាទីដំបូងមានជ័យជំនះរកបាន២គ្រាប់ភ្លាមៗ ប៉ុន្តែក្រោយមកក្រុមគុយវែតក៏បានតាមវិញ។

 

ប្រសាសន៍លើកឡើង របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជានៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក្រុង-ស្រុក ឃុំ-សង្កាត់ និងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង។

 

សូមជម្រាបជូនថា ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានត្រឹមជើងឯករងការប្រកួតកីឡាបាល់ទាត់ជើងឯកក្លឹបលំដាប់ទី៣អាស៊ី ២០២៥-២០២៦ ពេលចាញ់ក្លឹបម្ចាស់ផ្ទះ Al Kuwait SC ៣ទល់នឹង៤ នៅពហុកីឡដ្ឋាន Jaber Al Ahmad International។

 

នេះជាជើងឯករងលើកទី២របស់ព្រះខ័នរាជស្វាយរៀងក្នុងព្រឹត្តិការណ៍នេះ។

...

 

ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាវិញនៅល្ងាចថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ហើយថ្ងៃទី១៧ ខែដដែលត្រូវលេងប្រកួតចុងក្រោយលីគកំពូលកម្ពុជាមួយភ្នំពេញ និងទទួលពានលីគកំពូលនៅថ្ងៃនោះ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print