ភ្នំពេញ៖ នារសៀលថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថ្លែងនៅក្នុងបំណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា៖ «នៅក្នុងថ្ងៃនេះបន្ទាប់ពីមានការអំពាវនាវរបស់ធនាគារអភិវឌ្ឍន៍ជនបទ គឺខ្ញុំសង្កេតឃើញថាមានមន្រ្តីរាជរដ្ឋាភិបាល ពាណិជ្ជករនិងក្រុមហ៊ុនមួយចំនួនបានចាប់ផ្តើមជួយទទួលទិញស្រូវប្រជាពលរដ្ឋ។ នេះជាសកម្មភាពចូលរួមចំណែកដ៏សំខាន់ក្នុងការជួយដល់កសិករយើង»។
សម្តេចតេជោបានថ្លែងបន្តទៀតថា៖ «ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមអរគុណនិងសូមអំពាវនាវបន្ថែមទៅកាន់ មន្រ្តីរាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ក្រុមហ៊ុនឯកជនសូមបន្តចូលរួមនៅក្នុងចលនាជួយទិញស្រូវប្រជាកសិករយើងអោយបានកាន់តែច្រើនឡើងនៅទូទាំងប្រទេស»៕
...
ដោយ៖ សុវណ្ណារ៉ា