វង់ល្បែងស៊ីសងចម្រុះមួយកន្លែងបើកលេងយ៉ាងអនាធិបតេយ្យនៅស្រុកអូរយ៉ាដាវ

ចែករំលែក៖

ខេត្តរតនគិរី៖ ក្រុមប្រជាពលរដ្ឋ រស់ នៅក្នុងខេត្តរតនគិរី កាលពីពេលថ្មីៗកន្លង ទៅនេះបានចោទឧកញ៉ាមួយរូបឈ្មោះ សុខ គឹម សាន្តថា បានបើកបនល្បែង ស៊ីសងអត់ច្បាប់នៅតាមបណ្ដោយព្រំដែនស្រុកអូរយ៉ាដាវ (លេថាញ់) ស្ថិតក្នុង ភូមិប៉ក់ញ៉ៃ ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវខេត្តរតនគីរីដោយបានអនុញ្ញាតឲ្យពលរដ្ឋខ្មែរ ចូលលេងយ៉ាងគគ្រឹកគគ្រេង ។

យោងតាមសេចក្ដីរាយការណ៍ថា ទីតាំងបនល្បែងខាងលើជ្រកក្រោមស្លាកក្រុម ហ៊ុនកាស៊ីណូ មិត្តភាពរបស់លោកឧកញ៉ា ទ្រី ភាព ។ ប្រភពថា បនល្បែងដែលមានល្បែងស៊ីសងស្ទើរគ្រប់ប្រភេទដូចជាបញ្ជល់ មាន់ អាប៉ោង យូគី បៀ ជាដើមនោះ បានស្រូបឆក់យកលុយពីប្រជាពលរដ្ឋខ្មែរក្នុង មួយថ្ងៃៗរាប់ម៉ឺនដុល្លារ ដែលវាបានក្លាយទៅជាសេចក្ដីព្រួយបារម្ភអំពីបញ្ហាអសន្តិសុខក្នុងភូមិ-ឃុំ ដែលផ្ដើមពីបនល្បែងនេះ ។

មិនអាចសុំការបំភ្លឺពីឧកញ៉ាសុខ គឹម សាន្ត ដែលរងការចោទប្រកាន់នោះបាននៅឡើយទេ។ ប៉ុន្តែបើទោះជាដូច្នេះក្ដី លោក ម៉ា វិចិត្រ អភិបាលស្រុកអូរយ៉ាដាវ បានថ្លែងថា ទីតាំងល្បែងខាងលើគេបាន ជូនដំណឹងមកលោក ហើយប្រធានមន្ទីរ ហិរញ្ញវត្ថុខេត្តក៏ធ្លាប់បានទៅយកពន្ធ នៅទីនោះដែរ ។

ប៉ុន្តែផ្ទុយខុសពីនេះ លោក ម៉ៅ សាន់ អធិការនគរបាលស្រុកអូរយ៉ាដាវបាន បញ្ជាក់ថា ល្បែងស៊ីសងនៅចំណុចខាង លើនោះលោកបានបិទអស់ហើយ ៕

b1-1 b1-3 b1-2

...

ដោយ៖ ហេង និរន្ទ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print