រថយន្ត RAV4 បេីកបុកបង្គោលស្លាកសញ្ញាបណ្តាលឲ្យរថយន្តជាប់ទៅមុខលែងរួច 

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បើករថយន្ត RAV4 បួងចង្កូតជ្រុលទៅបុកបង្គោលស្លាកសញ្ញាបណ្តាលឲ្យរថយន្តជាប់ទៅមុខលែងរួច តែសំណាងល្អដែរដែលមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួសនោះឡើយ។

 

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ៩និង៥០នាទីព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ដែលស្ថិតនៅផ្លូវបំបែកបឹងកក់ (ផ្លូវលេខ៨២) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តម៉ាក RAV4 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2AX-8126ធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង ខណៈពេលបើកមកដល់ចំណុចខាងលើក៏បានបត់ឆ្វេងដៃជ្រុលចង្កូតទៅបុកបង្គោលស្លាកសញ្ញាបណ្តាលឲ្យរថយន្តជាប់ទៅមុខលែងរួច តែសំណាងល្អដែរដែលមិនបង្កឲ្យមានអ្នកណាម្នាក់រងរបួស។

...

 

ក្រោយកើតហេតុ ភាគីខាងរថយន្តបានធ្វើការដោះស្រាយគ្នាជាមួយភាគីខាងក្រុមហ៊ុន ដើម្បីចេញថ្លៃការខូចខាតបង្គោលស្លាកសញ្ញាចរាចរណ៍ឡើងវិញ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print