រថយន្តព្រុសគេពីម៉ូតូរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់បេីករថយន្ដ TOYOTA Prius គេចពីម៉ូតូរេចង្កូតទៅបុករបាំងថ្មពុះចែកផ្លូវបណ្ដាលឲ្យវៀច ចំនួនមួយផ្ទាំង ចំណែកឯរថយន្ដរងការខូចខាតយ៉ាងដំណំ ។

 

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីទៀបភ្លឺ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

 

តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញបុរសជនជាតិបរទេសម្នាក់បេីករថយន្តម៉ាកព្រុស ពណទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2BJ-6461 ធ្វេីដំណេីរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅពីជេីងទៅត្បូង លុះមកដល់ចំណុចកេីតហេតុ ក៏បានបេីកគេចម៉ូតូទេីបរេចង្កូត ជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតមួយផ្ទាំងចំណែករថយន្តទៅមុខលែងរួច។

...

 

ក្រោយពេលកេីតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកធ្វេីការវាស់វែងយករថយន្ដទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ ៕ ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print