ពីខេត្តស្វាយរៀងសម្តេចតេជា បានសង្កត់ធ្ងន់ថា យុទ្ធជនបានយកទ្រូងរបស់ពួកគេទៅការពារ ជាតិ ការពារទឹកដី និងប្រជាជន តើហេតុអ្វីមន្ត្រីមិនអាចចែករំលែកក្តីស្រឡាញ់ដល់ ពួក គេ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦នេះ ពីលើទឹកដីខេត្តស្វាយរៀង ដែនដីសមរភូមិ កាល ពីអតីតកាលរបស់កម្ពុជាដែរនោះ សម្តេច តេជោ ហ៊ុន សែន មេដឹកនាំផ្តើមចេញ ពី ជីវិតជាយុទ្ធជនមួយរូបដែរនោះ បានបន្តក្រើនរំលឹកមន្ត្រីឱ្យយកចិត្តទុកដាក់លើគ្រួសារ យុទ្ធជនឈរជើងការពារដី យុទ្ធជនពលី ពិការ និងគ្រួសារអតីតយុទ្ធ ជន។

 

ក្នុងនាមជាអ្នកធ្លាប់ប្រឡូកជីវិតជាយុទ្ធជនលើសមរភូមិមួយរូបដែរនោះ សម្តេចតេជោ ហ៊ុន សែន បានយល់ច្បាស់ពីការលំបាកទាំងឡាយរបស់យុទ្ធជនក្នុងកិច្ចការពារជាតិ និងទឹកដី។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា យុទ្ធជនបានយកទ្រូងរបស់ពួកគេទៅការពារ ជាតិ ការពារទឹកដី និងប្រជាជន តើហេតុអ្វីមន្ត្រីមិនអាចចែករំលែកក្តីស្រឡាញ់ដល់ ពួក គេ។

 

សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «រឿងដែលយើងត្រូវធ្វើ មូលដ្ឋានទាំងអស់ ត្រូវ ធ្វើ រឿងនេះ។ បើយើងធ្វើរឿងនេះប៉ុណ្ណេះ មិន បាន មិនសមជាពលរដ្ឋដែលចូលរួម ការពារ ជាតិ នោះទេ។ កុំមើលរំលងឱ្យសោះ ខ្ញុំ អំពាវ នាវហើយ អំពាវនាវទៀត ចំពោះគ្រួសារ យុទ្ធ ជនពលី យុទ្ធជនពលី អតីតយុទ្ធជន និង យុទ្ធជនកំពុងការពារទឹកដី»។

ជាថ្មីម្តងទៀត ! សម្តេចតេជោ ហ៊ុន សែន ស្នេីឲ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ដែលកុហករឿងទុរេននាំចូល ដេីម្បីជាសារព្រមានមន្រ្តីទាំងអស់ កុំឲ្យពូកែកុហកថ្នាក់លេីនិងប្រជាជន។នេះបើតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោហ៊ុន សែន តាមហ្វេសបុកមុននេះបន្តិច ។

សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ថ្លែងបែបនេះ ខណៈអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តស្វាយរៀង នាថ្ងៃទី ១៤ ខែឧសភាឆ្នាំ ២០២៦ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print