ខេត្តស្វាយរៀង ៖ ចាប់ពីខេត្តតាកែវ ទៅខេត្តកំពត កែប រហូតដល់ស្វាយរៀង នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ ចៅប្រុសស្រីទាំងពីររូបបានអមជីតា សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា និងមន្ត្រីជាបន្តបន្ទាប់។
សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកការឱ្យចៅទាំងពីរចុះតាម គឺដើម្បីរៀនសូត្រពីការងារ ដែលសម្តេចហៅថាជាសាលាអនុវត្តន៍ជាក់ស្តែង ហើយមិនមាននៅក្នុងសាលានោះ។
ទម្លាប់នេះ កាលពីសម្តេចនៅកាន់ការងារជានាយករដ្ឋមន្ត្រី ក៏ធ្លាប់ឱ្យកូនៗតាមសម្តេច ពេលសម្តេចចុះតាមវាលស្រែ ឬកម្មវិធីនានាតាមបណ្តាខេត្តជាដើម ។
សូមបញ្ជាក់ថា ៖ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តស្វាយរៀង នៅសាលសាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង៕
ដោយ ៖ សិលា











