ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ រួមជាមួយលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវសមិទ្ធផលនានា ក្នុងសាលាបឋមសិក្សារំចេក សាលាបឋមសិក្សាមង្គលបូរី សាលាមតេ្តយ្យអង្គថ្ម និងផ្លូវសហគមន៍ (បំពាក់អំពូលសូឡា) ស្ថិតក្នុងឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្រោមជំនួយរបស់ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
On the morning of 14 May 2026, His Excellency Deputy Prime Minister PRAK Sokhonn, Minister of Foreign Affairs and International Cooperation, together with His Excellency Wang Wenbin, Ambassador Extraordinary and Plenipotentiary of the People’s Republic of China to the Kingdom of Cambodia, presided over the inauguration ceremony for various achievements at Romchek Primary School, Mongkol Borei Primary School, Ang Thmor Kindergarten, and a community road (equipped with solar lights), located in Samraong Leu Commune, Ang Snuol District, Kandal Province, under the assistance of the Embassy of the People’s Republic of China to the Kingdom of Cambodia. ៕
ដោយ ៖ សិលា















