ខេត្តកំពង់ឆ្នាំង÷ នៅថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១៩:៤០នាទី (យប់) នៅចំណុចក្នុផ្ទះ ឈ្មោះ នី រ៉វី ស្ថិតនៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងកើតមានករណីឃាតកម្ម១ កើតឡើង បង្កឡើងដោយជនសង្ស័យ ចំនួន០២ នាក់ បណ្ដាលឱ្យស្លាប់ម្នាក់។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ,១- ឈ្មោះ នី រ៉វី ភេទ ប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ(ខ្មែរឥស្លាម) រស់នៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច (ឃាត់ខ្លួន)និង២- ឈ្មោះ សុះ សាលី អាយុ៣៥ ឆ្នាំ ជនជាតិ(ខ្មែរឥស្លាម) រស់នៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុក កំពង់ត្រឡាច (ស្លាប់)។
វត្ថុតាង មាន÷ពូថៅ២ ដេីមនិងទ្រនាប់ជើង០២ គូរ។
សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០២៦ វេលាម៉ោង១៩និង៤០នាទីយប់ នៅចំណុចផ្ទះ ឈ្មោះ សេី សុនី ហៅ (អៃ) ភេទប្រុស អាយុ ៦១ឆ្នាំ ជនជាតិខ្មែរឥស្លាម ស្តិតនៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានការជួបជុំមនុស្សចំនួន០៤ នាក់ ផឹកស្រាថ្នាំចំនួន០២ លីត្រក្នុងនោះមានឈ្មោះ
១- ឈ្មោះ នី ណាសុី ភេទប្រុស អាយុ៣៥ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម រស់នៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
២- ឈ្មោះ សេី សុនី ហៅអៃ ភេទប្រុស អាយុ៦១ ឆ្នាំ ជនជាតិ ខ្មែរឥស្លាម រស់នៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពុងត្រឡាច ខេត្តកំពង់ឆ្នាំង ( ម្ចាស់ផ្ទះ )។
៣-ឈ្មោះ ជួប សុភ័ក្រ ភេទប្រុស អាយុ៤១ ឆ្នាំជនជាតិខ្មែរ រស់នៅភូមិ ប្រឡាយមាស ឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។
៤- ឈ្មោះ សុះ អាលី ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិ ខ្មែរឥស្លាម រស់នៅភូមិ ច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង៉ត្រឡាច ខេត្តកំពង់ឆ្នាំង ។
អ្នកទាំង០៤ ជួបជុំគ្នាអង្គុយផឹកស្រាថ្នាំ និងស្រាបៀរនៅលើគ្រែផ្នែកខាងមុខផ្ទះ ឈ្មោះ សើ សុនី ហៅ( អៃ )។ នៅពេលកំពុងផឹកសុីនោះ ឃើញឈ្មោះ នី ណាសុី មានកាំបិតតាំងតោសៀតនិងចង្កេះ ខាងឆ្វេង។ ក្រោយមក ឈ្មោះ សុះ សាលី ជនរងគ្រោះ(ស្លាប់) មកដល់ផ្ទះក្នុងពេល ឈ្មោះ សើ សុនី ស្ថិតក្នុងស្ថានភាពស្រវឹងជោគជាំ ហើយបានឌឺដងឲ្យ ឈ្មោះ នី រ៉វី (ជនសង្ស័យ) ដែលកំពង់ដេកលើអង្រឹងមុនផ្ទះរបស់ខ្លួន មានចំងាយពីកន្លែងផឹកប្រមាណ ៥ ម៉ែត្រ ពីទីតាំងអង្គុយផឹក។
ក្រោយមកមានប្រជាការពារ និង ឈ្មោះ សើ សុនី បានឃាត់បំបែកឈ្មោះ នី រ៉ាវី និង ឈ្មោះ សុះ សាលី ឲ្យទៅផ្ទះវិញ។ មួយសន្ទុះក្រោយមក ឈ្មោះ សុះ សាលី បានមកដល់កន្លែងផឹកស៊ីម្ដងទៀត ហើយដើរសំដៅទៅរកឈ្មោះ នី រ៉វី ។ បន្ទាប់មកប្រជាការពារឲ្យ ឈ្មោះ នី រ៉ាវី ចូលផ្ទះឈ្មោះ នី រ៉ាវី បិទភ្លើងមុខផ្ទះដើរចូលក្នុងផ្ទះអង្គុយលើសាឡុង ភ្លាមៗនោះឈ្មោះ សុះ អាលី បានដើរចូលទៅក្នុងផ្ទះ ឈ្មោះ នី រ៉វី ដៃមានកាន់ពូថៅ០១ ដើមដេីរចូលទៅក្នុងផ្ទះឈ្មោះ នី រ៉វី កាប់ឈ្មោះ នី រ៉វី ចំនួន០១ពូថៅ ចំពីលេីក្បាលបណ្តាលឲ្យរងរបួស ហើយ ក៏កើតមានការប្រតាយប្រតប់គ្នារវាង ឈ្មោះ សុះ សាលី និង ឈ្មោះ នី រ៉វី រត់ទៅយកពូថៅរបស់ខ្លួនដែលទុកនៅ កន្លែងដាំបាយកាប់ទៅលេី ឈ្មោះសុះ អាលី ចំនួន១ ពូថៅ ចំក្រោមគុមត្រចៀកខាងឆ្វេង បណ្តាលឱ្យស្លាប់នៅក្នុងកន្លែងកើតហេតុ (ផ្ទះឈ្មោះ នី រ៉ វី ) ចំណែក ឈ្មោះ នី រ៉វី បានបោះពូថៅនៅជណ្តើរ មុខផ្ទះកើតហេតុ រួចក៏ជិះម៉ូតូទៅឲ្យពេទ្យលាងនិងដេរបួស ។
ក្រោយទទួលបានរបាយការណ៍ អំពីហេតុការខាងលើ សមត្ថកិច្ចបានទៅមន្ទីរពេទ្យ នាំខ្លួនជនសង្ស័យខាងលើ មកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីធ្វើការស្រាវជ្រាវបន្ត ៕
ដោយ៖ សុរិយា










