នគរបាលស្រុកគងពិសីឃាត់ខ្លួនជនសង្ស័យចំនួន៤ នាក់ប៉ុនប៉ងលួចទ្រព្យសម្បត្តិ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺឱ្យដឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នេះថា ក្រុមជនសង្ស័យពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិនិងស្រុកគងពិសីត្រូវបានឃាត់ខ្លួនចំនួន៤នាក់ និងបានកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី។

 

ប្រភពបានឱ្យដឹងថា ដោយបានការបញ្ជាដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលការណែនាំពីលោកឧត្ដមសេនីយ៍ត្រីស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កំលាំងនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកបញ្ជានិងស្រាវជ្រាវករណី ប៉ុនប៉ង លួចទ្រព្យសម្បត្តិ កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង២៣និង៣០នាទី ចំណុចកញ្ចុះ ដីឡូត៍ នៅភូមិភានសា ឃុំព្រះនិព្វាន ស្រុកគងពិសី ឃើញមុខ សញ្ញាសង្ស័យនិងបានឃាត់ចំនួន៤នាក់រួមមាន៖

 

១- ឈ្មោះវ៉ាន់ ថុង ភេទប្រុស អាយុ ៣៥ឆ្នាំ នៅសង្តាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ

២- ឈ្មោះ ខុន សុធារី ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិកំពង់ភ្នំ ឃុំព្រតាឡាប់ ស្រុកលើកដែក ខេត្តកណ្តាល

៣- ឈ្មោះ រិន អេ ភេទប្រុស អាយុ ២៣ឆ្នាំ នៅនៅសង្តាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ

៤- ឈ្មោះ ចាន់ ពៅ ភេទប្រុស អាយុ ៣៤ ឆ្នាំ នៅនៅសង្តាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ភ្នំពេញ

 

សមត្ថកិច្ចរកឃេីញម៉ូតូ២គ្រឿង ម៉ាកវ៉េវ អត់ស្លាកលេខ និងម៉ាកឌ្រីម១២៥ccពណ៍ខ្មៅរលប់ស្លាកលេខ រួចបានឆែកត្រួតពិនិត្យ រកឃើញមានឧបករណ៍មួយចំនួនអាចពាក់ព័ន្ធសកម្មភាពលួចកាច់កម៉ូតូ ឆ្កឹះសោរហើយក៏ឃាត់ខ្លួន បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកគងពិសី ដេីម្បីសាកសួរយោងតាមលទ្ធផលបឋម ។

 

នគរបាលស្រុកគងពិសីបានកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគបាលខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធីបន្ដ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print