រថយន្តស៊េរីទំនេីបបេីកបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖​ បុរស​ម្នាក់​បេីក​រថយន្ត​ស៊េរីទំនេីបមួយគ្រឿង​ម៉ាក​ DENZA D9 ក្នុងល្បឿនលឿនរ៉េចង្កូត​ទៅបុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​បណ្តាល​អោយ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​ចំនួន​មួយ​ផ្ទាំង​ខ្ទាត​ចេញ​ពី​ជួរ​និង​រថយន្ត​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ​។

ហេតុការណ៍​នេះ​បាន​កេីត​ឡើង​កាល​ពី​វេលាម៉ោង​៣:៥០នាទី​យប់​ទៀបភ្លឺ​ត្រូវ​និង​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០២៦ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ ក្នុង​សង្កាត់​បឹង​ត្របែក​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​។ 

តាមប្រភពព័ត៌មានបានឲ្យដឹងថា​ មុនពេលកេីតហេតុគេបនឃេីញរថយន្តស៊េរីទំនេីប​ មួយគ្រឿងម៉ាក DENZA D9​ ពណ៌ខ្មៅ​ ពាក់​ផ្លាក​លេខ​ ភ្នំពេញ​2CD-3061 បាន​បេីកតាមបណ្តោយផ្លូវព្រះមុនីវង្ស​ ​ក្នុង​ល្បឿន​លឿន​លុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតទៅមុខលែងរួច។ 

...

ក្រោយកេីតហេតុ​ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌចំការមន​ បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print