ភ្នំពេញ៖ បុរសម្នាក់បេីករថយន្តស៊េរីទំនេីបមួយគ្រឿងម៉ាក DENZA D9 ក្នុងល្បឿនលឿនរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលអោយរបាំងថ្មពុះចែកទ្រូងផ្លូវចំនួនមួយផ្ទាំងខ្ទាតចេញពីជួរនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង៣:៥០នាទីយប់ទៀបភ្លឺត្រូវនិងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកេីតហេតុគេបនឃេីញរថយន្តស៊េរីទំនេីប មួយគ្រឿងម៉ាក DENZA D9 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2CD-3061 បានបេីកតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងល្បឿនលឿនលុះមកដល់ចំណុចកេីតហេតុស្រាប់តែរេចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យរងការខូចខាតទៅមុខលែងរួច។
ក្រោយកេីតហេតុ កម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានខណ្ឌចំការមន បានចុះមកដល់ទីតាំងខាងលេី និងបានរាយការណ៍ទៅកាន់សមត្ថកិច្ចជំនាញផ្នែកការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំេពញ ដេីម្បីចុះមកធ្វេីការវាស់វែងយករថយន្តខាងលេីទៅរក្សាទុក ដេីម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ដោយ៖សុខាសែនជ័យ










