សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវសូមប្រជាពលរដ្ឋយើង កុំភ្លេចបងប្អូននៅជួរមុខ ហើយខឿនការពារជាតិត្រូវតែបន្តកុំឈប់

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរព្រះគុណថ្វាយព្រះករុណាព្រះមហាក្សត្រជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រីសម្តេចយាយ និងថែ្លងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលបានរួបរួមសាមគ្គីគ្នាគាំទ្រជួយដល់ជនភៀសសឹក និងវីរៈកងទ័ពជួរមុខក្នុងកាលៈទេសៈ ដែលកម្ពុជាទទួលរងការឈ្លានពាន។

សម្តេចបានអំពាវនាវដល់ប្រជាពលរដ្ឋសូមបន្តស្មារតីសាមគ្គីភាពនេះ កុំមានត្រឹមរយៈពេលខ្លីដូចភ្លើងចំបើង ដោយយើងត្រូវចិញ្ចឹមសា្មរតីនៃការសាមគ្គីឯកភាពគ្នា ពោលគឺពង្រឹងជាតិខ្មែរ និងពង្រឹងសមត្ថភាពការពារជាតិយើង ដើម្បីយើងអាចធានាបាននូវសន្ដិភាពយូរអង្វែងសម្រាប់ប្រជាជាតិយើងតទៅមុខ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី «អបអរសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា» នៅសាលមហោស្រពកោះពេជ្រថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់ពលរដ្ឋបន្តចូលរួមគាំទ្រ ឧបត្ថម្ភដល់ពលរដ្ឋភៀសសឹក និងកងទ័ពជួរមុខ និងសូមកុំភ្លេចបងប្អូនយើងនៅខាងមុខ! ខឿនការពារជាតិត្រូវបន្ត កុំឈប់ របស់របរ, ស្បៀងគឺជាចំណុចមួយ ហើយកម្លាំងសាមគ្គីភាពនេះ គឺជាការលើកទឹកចិត្តនៅក្នុងការចូលរួមការពារជាតិរបស់យើង៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print