ប្រធានាធិបតី​អាម៉េរិក​ ត្រាំ​៖ ​រូប​លោក​បានធ្វើ «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យ» ជាមួយលោក​ប្រធានាធិបតី​ចិន​ ស៉ី​ ជីងពីង​

ចែករំលែក៖

អន្តរជាតិ​៖​ ប្រធានាធិបតី​អាម៉េរិក​លោក ដូណាល់​ ត្រាំ​ បាននិយាយថា រូបលោកបានធ្វើ «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យ» ជាមួយ​ប្រធានាធិបតី​ចិន​ លោក ស៉ី​ ជីងពីង​ ខណៈមេដឹកនាំ​ទាំងពីរបានជួបគ្នានៅថ្ងៃសុក្រទី១៥​ ខែឧសភា​ ឆ្នាំ​២០២៦នេះ ​ក្នុងកិច្ចប្រជុំចុងក្រោយនៃជំនួប​​​កំពូល​ដ៏ធំ​មួយ ។​​

លោកប្រធានាធិបតី​ ត្រាំ​ បានទៅ​ដល់ទីក្រុងប៉េកាំង ដោយស្វែងរកការចុះ​​កិច្ចព្រមព្រៀងក្នុងវិស័យនានា រួមទាំងកសិកម្ម អាកាសចរណ៍ និងបញ្ញាសិប្បនិម្មិត ក៏ដូចជាដើម្បីទប់ស្កា​ត់ការខ្វែង​គំនិត​គ្នារវាងភាគីទាំងពីរនៅក្នុងតំបន់ភូមិសាស្ត្រយុទ្ធសាស្ត្រដ៏តានតឹងមួយចំនួន ​ជាពិសេសសង្គ្រាមមជ្ឈិមបូព៌ា។

ការ​វិលត្រឡប់​​របស់លោក ត្រាំ​ ទៅជួបទល់គ្នា​​ជាមួយ​​លោក ស៉ី​ ដែលលោកបានពិពណ៌នាថាជា «មេដឹកនាំដ៏អស្ចារ្យ» និង «មិត្ត» រហូតមកដល់ពេលនេះ ត្រូវបានមេដឹកនាំចិនស្វាគមន៍ដោយសម្លេងស្ងប់ស្ងាត់ជាងមុន។ ប៉ុន្តែមេដឹកនាំអាមេរិកបាននិយាយថា «មានរឿងល្អៗជាច្រើន» បានកើតចេញពីដំណើរទស្សនកិច្ចនេះ។ លោកបាននិយាយថា ​​ពួកលោក​​បានធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏អស្ចារ្យមួយចំនួន ដែលល្អសម្រាប់ប្រទេសទាំងពីរ ខណៈ​លោក ស៉ី​ ជីងពីង​ អមដំណើរលោកគយគន់​សួនច្បារ Zhongnanhai​​ សម្រាប់​​ថ្នាក់ដឹកនាំនៅ​​កណ្តាលទីក្រុងប៉េកាំង។​​

និ​​យាយពី​ប្រធានបទសង្គ្រាមនៅអ៊ីរ៉ង់ ប្រធានាធិបតីអាមេរិក រូបនេះ​ បាននិយាយថា លោក ស៉ី​ ជីងពីង​ បានធានាដល់សមភាគីរបស់លោកយ៉ាងមានប្រសិទ្ធភាពថា ប្រទេសចិនមិនបានត្រៀមខ្លួនជួយផ្នែកយោធាដល់ទីក្រុងតេអេរ៉ង់ ដែលបានបិទច្រកសមុទ្រហ័រមូសនោះទេ។ លោក ដូណាល់​ ត្រាំ​ បានប្រាប់ ទូរទស្សន៍​​ ថា​ Fox News ​ ថា ប្រធានាធិបតី​ចិន​ ស៉ី​ ជីងពីង​ បាននិយាយថា លោកនឹងមិនផ្តល់ឧបករណ៍យោធាទេ​​​ លោកបាននិយាយយ៉ាងម៉ឺងម៉ាត់។​​

​ក្នុង​អំឡុងជំនួប​នោះដែរ ​​​​​លោក ​ ដូណាល់​ ត្រាំ​ ​បាននិយាយជាមួយ​​លោក​ ស៉ី​ ជីងពីង​ ​ថា ​ទំនាក់ទំ​​នង​នេះ អាមេរិក​-ចិន​ ​ពិតជារឹងមាំ​ខ្លាំងណាស់​៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print