ឃាត់ខ្លួនជនសង្ស័យករណីលួចយកទ្រព្យសម្បត្តិរបស់អ្នកដទៃមិនបានសម្រេចនៅស្រុកគាស់ក្រឡ

ចែករំលែក៖

ខេត្តបាត់ដំបង÷នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០​២៦ ស្របតាមអនុសាសន៍របស់នាយឧត្តម​សេនីយ៍​ ស​ ថេត​ អគ្គស្នងការនគរបាលជាតិ​ និងការចង្អុ​លទិសដឹកនាំរបស់លោកឧត្តមសេនី​យ៍​ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង​ លោកអនុសេនី​យ៍ឯក​ ចាន់​ ថានូ​ អធិ​ការនគរ​បាល​ស្រុក​គាស់​ក្រឡ​ ដឹកនាំកម្លាំងស្រាវជ្រាវចំពោះករណីលួចទ្រព្យ សម្បត្តិរបស់អ្នកដទៃមួយបន្ទាប់ពីជនរងគ្រោះឈ្មោះ យឹង សុខ ភេទប្រុ​ស អាយុ ៧៤ឆ្នាំរស់នៅចំ​ណុចភូមិទួល​ម្ទេស ឃុំធិបតី ស្រុកគា​សស់ក្រឡ ខេត្តបា​ត់ដំ​បង​ រាយការណ៍ពីករណីលួចទ្រព្យសម្បត្តិរបស់គាត់រួចមក​ ។

ជនសង័្សយឈ្មោះប៊ូ ផៃ ភេទប្រុស  អា​យុ ៣៥ឆ្នាំ រស់នៅចំ​ណុចភូមិខ្នា ឃុំវត្តតា​មិម ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីសាក​សួរ រឿងលួចទ្រព្យ​សម្បត្តិអ្នកដទៃនេះដោយមានលួស​សំណាញ់របងរួមនឹងវត្ថុតាងដកហូតផ្សេងមាន៖

-ម៉ូតូសណ្ដោងរឺម៉ក(ចាស់)ចំនួន០១

-ដែកស្បែងចំនួន ០១

-រណាអាដែកចំនួន ០១

-ញញួរចំនួន០១

-កូនកាំបិតចំនួន០១

-កន្រ្តៃចំនួន០១

-ទួណឺវីសចំនួន ០២

-សោមួយចំនួន។

...

ករណីនេះសមត្ថកិច្ចនគរបាលស្រុកកំ​ពុងកសាងសំណុំរឿងបញ្ជូនមកការិ​យាល័យជំនាញអនុវត្តតាមនីតិវិធីច្បាប់​៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print