កម្ពុជាទទួលជើងហោះហើរចេញ-ចូលជាង២ម៉ឺនជើង កើនឡើង២% តែចំនួនអ្នកដំណើរធ្លាក់ចុះ៤%​ ក្នុងរយៈពេល៤ខែ ឆ្នាំ​២០២៦

ចែករំលែក៖

ភ្នំពេញ៖ បើតាមរបាយការណ៍ពីលោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល​ បានឱ្យដឹងថា​ រយៈពេល៤ខែ ឆ្នាំ២០២៦ ដោយគិតពីខែមករា ដល់ មេសា ឆ្នាំ២០២៦ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា (អាកាសយានដ្ឋានអន្តរជាតិតេជោ – សៀមរាបអង្គរ – ព្រះសីហនុ / KTI – SAI – KOS) ទទួលបានជើងហោះហើរចេញ-ចូល (ទ្វេទិស) ចំនួន ២៣,២០៤ ជើង កើនឡើងប្រមាណ២% ខណៈអ្នកដំណើរថយចុះប្រមាណ៤% បើធៀបទៅនឹងរយៈពេល៤ខែដូចគ្នា ក្នុងឆ្នាំ២០២៥។

របាយការណ៍ដដែល​ បានបញ្ជាក់ថា​ រយៈពេល៤ខែកន្លងទៅនេះ ចលនាជើងហោះហើរ ចេញ-ចូល (ទ្វេទិស) នៅអាកាសយានដ្ឋានទាំងបីរបស់កម្ពុជាមានចំនួនជាង ២ ម៉ឺនជើង កើនឡើងប្រមាណ២% បើធៀបទៅនឹងរយៈពេល៤ខែដូចគ្នាឆ្នាំ២០២៥ ខណៈអ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួន ២,៤២៨,០០៩ នាក់ ថយចុះប្រមាណ៤% បើធៀបទៅនឹងរយ:ពេល៤ខែដូចគ្នាឆ្នាំ២០២៥។ ជាមួយគ្នានេះ ទំនិញតាមផ្លូវអាកាស ចេញ-ចូល (ទ្វេទិស) មានចំនួនជាង ៣០ ពាន់តោន (៣០,៤៤៨ តោន) មានការកើនឡើងប្រមាណ៣៦% បើធៀបទៅនឹងរយ:ពេល´៤ខែដូចគ្នាឆ្នាំ២០២៥។

...

គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាប្រតិបត្តិការហោះហើរមានការតភ្ជាប់ជាមួយតំបន់មជ្ឈិមបូព៌ា និងមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ៗចំនួន ៥២ ជើង/សប្ដាហ៍ (ទ្វេរទិស) ក្នុងនោះមានជើងហោះហើរទ្វេទិស ៤៦ ជើង/សប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ (រាប់បញ្ជូលទាំងជើងហោះហើរទ្វេទិសដឹកជញ្ជូនទំនិញតាមផ្លូវអាកាស ៨ ជើង/សប្តាហ៍ និងជើងហោះហើរទ្វេទិស ៦ ជើង/សប្តាហ៍ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ)៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print