ទីតាំងលក់បារីអេឡិចត្រូនិកមួយកន្លែងនៅខណ្ឌសែនសុខ​ យីហោ​”អូស៊ាន គ្រឿងសង្ហារឹម” ត្រូវ​កម្លាំង​កងរាជអាវុធហត្ថរាជធានីភ្នំពេញ​ ចុះបង្ក្រាបដកហូតចំនួន ២,៦០០ ប្រអប់

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅវេលាម៉ោង ១២​ និង៣៥ នាទីថ្ងៃត្រង់ ថ្ងៃ​ទី១៦ ខែឧសភា ឆ្នាំ២០២៦ បានចុះបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមីមួយកន្លែង ស្ថិតនៅឃ្លាំងអូស៊ាន គ្រឿងសង្ហារឹម ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងបារីអេឡិចត្រូនិកម៉ាក FISCO ចំនួន ១៣ កេស ស្មើនឹង ២,៦០០ ប្រអប់ និងឃាត់ខ្លួនម្ចាស់ទីតាំងម្នាក់ ឈ្មោះ XIE SU LONG ភេទប្រុស អាយុ ២៨ឆ្នាំ ជាជនជាតិចិន ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

អាជ្ញាធរបានបញ្ជាក់ថា ការនាំចូល ចែកចាយ ផ្សព្វផ្សាយ កាន់កាប់ ផលិត និងស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា គ្រប់ប្រភេទ ត្រូវបានហាមឃាត់យ៉ាងតឹងរឹង។

សមត្ថកិច្ចនឹងបន្តអនុវត្តវិធានការបង្ក្រាបជាបន្តបន្ទាប់ និងអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមសហការផ្តល់ព័ត៌មានតាមលេខបន្ទាន់ ១២៩១ ឬតាមបណ្តាញ Telegram, WhatsApp និង CoolApp លេខ 031 5555 669 ព្រមទាំងអាចផ្ញើសារទៅកាន់ផេកហ្វេសប៊ុកផ្លូវការរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ «Phnom Penh Gendarmerie» បានគ្រប់ពេលវេលា៕ដោយ​៖តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print